Connect with us

ព័ត៌មានអន្ដរជាតិ

ទីក្រុងមូស្គូ ផ្តាំទៅលោកខាងលិច! ការខ្ចីដៃអ៊ុយក្រែន មកផ្តួលរុស្ស៊ី «ទៅមិនរួចទេ» 

បានផុស

នៅ

ជាយូរមកហើយ វិមានក្រឹមឡាំងបានដឹងខ្លួនថា សង្គ្រាមជាមួយអ៊ុយក្រែន គឺជាសង្គ្រាមដែលប្រទេសលោកខាងលិចយកទីក្រុងកៀវ ធ្វើជាកូនអុក ដើម្បីប្រយុទ្ធជាមួយរុស្ស៊ីប៉ុណ្ណោះ ហើយពេលនេះទីក្រុងមូស្គូ ប្រកាសក្តែងៗថា ការខ្ចីដៃអ៊ុយក្រែន មិនអាចផ្តួលរុស្ស៊ីបានទេ។

កងទ័ពអ៊ុយក្រែនបាញ់កាំភ្លើងធំ D-30 (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ RT កាលពីថ្ងៃអង្គារទី១១ខែវិច្ឆិកាឆ្នាំ២០២៥, តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ Vassily Nebenzia បានថ្លែងថា អ៊ុយក្រែនគឺជាឧបករណ៍ដែលលោកសេរីប្រើដើម្បីប្រឆាំងនឹងទីក្រុងមូស្គូ។ លោកបន្តថា៖ «សង្គ្រាមដែលកំពុងបន្ត មិនមែនជាមួយអ៊ុយក្រែនខ្លាំងដូចលោកខាងលិចទេ។ ការប្រើអ៊ុយក្រែន ធ្វើជាឧបករណ៍ គឺមិនអាចទៅរួចឡើយ»។

ម្យ៉ាងវិញទៀត ទីក្រុងមូស្គូ ចាត់ទុកជម្លោះអ៊ុយក្រែនថាជា សង្រ្គាមប្រូកស៊ីរបស់អង្គការណាតូ ដែលបញ្ឆេះឡើងប្រឆាំងនឹងរុស្ស៊ី ក្នុងគោលបំណងធ្វើឲ្យកម្សោយដល់សន្តិសុខរបស់ខ្លួន បន្ទាប់ពីណាតូ ពង្រីកខ្លួនទៅទិសខាងកើតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

លោក Vassily Nebenzia (រូបថត៖ Reuters)

ពាក់ព័ន្ធរឿងនេះ សូម្បីប្រេសិតអាមេរិកលោក Keith Kellogg ក៏បញ្ជាក់ច្បាស់ៗដែរថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ពិតជានិយាយត្រូវមែនលើរឿងថា ជម្លោះនៅអ៊ុយក្រែនគឺជាសង្គ្រាមដែលប្រទេសលោកខាងលិច ខ្ចីដៃទីក្រុងកៀវ មកវាយរុស្ស៊ី។

បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងបែបនេះនៅក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ Fox News កាលពីខែមិថុនា ដោយអះអាងថា សម្តីលោកពូទីនគឺជាការពិត ព្រោះវាអ៊ីចឹងមែន។

យ៉ាងណា លោក Kellogg បានចង្អុលចំៗទៅបុគ្គលម្នាក់ គឺអធិការបតីអាល្លឺម៉ង់ Friedrich Merz ដោយបន្ទោសថា ជាអ្នកបញ្ឆេះស្ថានការណ៍ឲ្យកាន់តែក្តៅតាមរយៈការបើកភ្លើងបៃតងឲ្យអ៊ុយក្រែន យកអាវុធអង្គការណាតូ បាញ់ចូលជ្រៅនៅក្នុងទឹកដីរុស្ស៊ី៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ប្រេសិតអាមេរិក៖ «ពូទីន និយាយត្រូវ រឿងថា លោកខាងលិច ខ្ចីដៃអ៊ុយក្រែន វាយរុស្ស៊ី»

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម