ព័ត៌មានអន្ដរជាតិ
បញ្ហាតៃវ៉ាន់និងជប៉ុន កំពុងក្តៅខ្លាំង! ត្រាំ ប្រកាសធ្វើទស្សនកិច្ចចិន នៅខែមេសា ឆ្នាំក្រោយ
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីការធ្វើទស្សនកិច្ចប្រទេសចិន នៅខែមេសាឆ្នាំ២០២៦ តាមការអញ្ជើញរបស់សមភាគី ស៊ី ជីនពីង។ នេះបើតាមការផ្សាយរបស់ South China Morning Post។

បង្ហោះសារលើបណ្តាញសង្គម Truth Social កាលពីថ្ងៃចន្ទទី២៤ខែវិច្ឆិកាឆ្នាំ២០២៥ ប្រមុខសេតវិមានបានសរសេរថា៖ «ខ្ញុំទើបមានការសន្ទនាតាមទូរស័ព្ទដ៏ល្អជាមួយ លោកប្រធានាធិបតី ស៊ី ជិនពីង នៃប្រទេសចិន។ យើងបានពិភាក្សាលើប្រធានបទជាច្រើន រួមមាន៖ អ៊ុយក្រែន/រុស្ស៊ី, Fentanyl, សណ្តែកសៀង និង ផលិតផលកសិកម្មដទៃទៀត។ យើងបានសម្រេចកិច្ចព្រមព្រៀងដ៏ល្អ និង សំខាន់បំផុតសម្រាប់កសិករដ៏អស្ចារ្យរបស់យើង ហើយវានឹងកាន់តែប្រសើរឡើងថែមទៀត។ ទំនាក់ទំនងរបស់យើងជាមួយប្រទេសចិនគឺ រឹងមាំខ្លាំងណាស់!»។
លោកត្រាំបន្តថា៖ «ការហៅទូរសព្ទនេះ គឺកើតឡើងក្រោយកិច្ចប្រជុំប្រកបដោយជោគជ័យខ្ពស់របស់យើងនៅប្រទេសកូរ៉េខាងត្បូង កាលពីបីសប្តាហ៍មុន។ ចាប់តាំងពីពេលនោះមក មាន វឌ្ឍនភាពគួរឲ្យកត់សម្គាល់លើភាគីទាំងពីរ ក្នុងការរក្សាកិច្ចព្រមព្រៀងរបស់យើងឲ្យទាន់សភាពការណ៍និងត្រឹមត្រូវ។ ឥឡូវ យើងអាចកំណត់គោលដៅរបស់យើងលើទិដ្ឋភាពរួមធំជាងនេះ។ ដើម្បីឈានដល់ចំណុចនោះ ប្រធានាធិបតី ស៊ី ជិនពីង បានអញ្ជើញខ្ញុំឲ្យទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងក្នុងខែមេសា ដែលខ្ញុំបានទទួលយក ហើយខ្ញុំក៏បានតបស្នងវិញដែរ ដោយលោកនឹងមកបំពេញ ទស្សនកិច្ចថ្នាក់រដ្ឋ នៅសហរដ្ឋអាមេរិកវិញម្តង ក្នុងនាមជាភ្ញៀវរបស់ខ្ញុំ នៅពេលក្រោយក្នុងឆ្នាំដដែលនោះ»។

ជំនួបតាមទូរស័ព្ទរវាងមេដឹកនាំទាំងពីរ កើតឡើងចំពេលមានភាពតានតឹងខ្ពស់រវាងប្រទេសជប៉ុននិងចិន ជុំវិញបញ្ហាកោះតៃវ៉ាន់ ដែលទីក្រុងតូក្យូថ្មីៗនេះ ហាក់ចេញមុខចេញមាត់ខ្លាំងនិងបញ្ចេញវោហាសាសន៍រស៊ើបៗជាបន្តបន្ទាប់ រុញសភាពការណ៍ឲ្យឈានដល់កម្រិតគ្រោះថ្នាក់។
ភាពតានតឹងកាន់តែពុះកញ្ជ្រោលខ្លាំងក្នុងខែវិច្ឆិកានេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណៃ តាកាអ៊ីឈិ លើកឡើងថា ទីក្រុងតូក្យូអាចរួមដៃជាមួយសម្ព័ន្ធមិត្ត បើចិនវាយប្រហារកោះតៃវ៉ាន់ ដែលសម្តីនេះបណ្តាលឲ្យមានការសងសឹកផ្នែកសេដ្ឋកិច្ច និងការរិះគន់យ៉ាងខ្លាំងពីទីក្រុងប៉េកាំង។ ទីក្រុងតូក្យូ និយាយថា ការចោទប្រកាន់របស់ចិនដែលថា ជប៉ុនបានផ្លាស់ប្តូរគោលនយោបាយគឺ «មិនមានមូលដ្ឋានទាល់តែសោះ»។
រឿងរ៉ាវចុងក្រោយបំផុត គឺជប៉ុនបានប្រកាសពីការត្រៀមលក្ខណៈដាក់ពង្រាយមីស៊ីល Type 03 Chu-SAM លើកោះយ៉ូណាហ្គូនី ក្បែរតៃវ៉ាន់ ដោយរដ្ឋមន្ត្រីការពារជាតិ លោក Shinjiro Koizumi និយាយថា ការដាក់ពង្រាយនេះនឹងជួយពង្រឹងការទប់ស្កាត់ ខណៈដែលហានិភ័យសន្តិសុខក្នុងតំបន់កំពុងកើនឡើង៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


