ព័ត៌មានជាតិ
កសិករនៅខេត្តក្រចេះ សម្រេចការងារប្រមូលផលស្រូវរដូវវស្សាបានប្រមាណ ៦៦%
កសិករនៅខេត្តក្រចេះ សម្រេចបានលទ្ធផលការងារបង្កបង្កើនផលដំណាំគ្រប់ប្រភេទ និងការប្រមូលផលស្រូវរដូវវស្សាសម្រេចបានប្រមាណជា ៦៦,៩៥% នៃផែនការ។ នេះតាមការឱ្យដឹងពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥។
គិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កសិករនៅខេត្តក្រចេះបានធ្វើការប្រមូលផលស្រូវរដូវវស្សាសម្រេចបានចំនួន ៤១ ៣០៧ហិកតា ស្មើនឹង ៦៦,៩៥% នៃផ្ទៃដីដាំដុះ ៦១ ៧០១ហិកតា បើធៀបនឹងឆ្នាំមុន កើនឡើងចំនួន ៩០៤ហិកតា។

ការប្រមូលផលដំណាំឧស្សាហកម្មរយៈពេលខ្លីរដូវវស្សារ រួមមាន៖ ពោតស ល្ង សណ្តែកដី សណ្តែកបាយ សណ្តែកសៀង ដំឡូងជ្វា ដំឡូងគរ និងអំពៅ បានចំនួន ២៧ ៩១១ហិកតា ស្មើនឹង ៣៤,៨៧% នៃផ្ទៃដីដាំដុះ ៨០ ០៣៦ហិកតា បើធៀបឆ្នាំថយចុះ ១ ៨៩៧ហិកតា។ នេះតាមការឱ្យដឹងរបស់មន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទខេត្ត។
ដោយឡែក ការដាំដុះដំណាំស្រូវរដូវប្រាំង សម្រេចបានចំនួន ១១ ៥៣២ហិកតា ស្មើនឹង ៧០,១៩% នៃផែនការ ១៦ ៤៣០ហិកតា បើធៀបនឹងឆ្នាំមុនមានចំនួនតិចជាង ១ ៩០២ហិកតា។
ចំពោះការងារដាំដុះដំណាំសាកវប្បកម្មរដូវប្រាំងរួមមាន បន្លែគ្រប់ប្រភេទ និងបុិកគក់ សម្រេចបានចំនូន ៣១០ហិកតា ស្មើនឹង ៦៣,១៤% នៃផែនការ ៤៩១ហិកតា តិចជាងឆ្នាំមុនចំនួន ១៣៨ហិកតា។
ការដាំដុះដំណាំឧស្សាហកម្មរយៈពេលខ្លីនារដូវប្រាំង គិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ រួមមានពោតក្រហម ពោតស ដំឡូងជ្វា និងអំពៅ សម្រេចបានចំនួន ៧ ៩៩០ហិកតា ស្មើនឹង ៣៣,២៩% នៃផែនការ ២៣ ៩៩៩ហិកតា ធៀបនឹងឆ្នាំមុនមានចំនួនតិចជាង ១ ៣៨១ហិកតា។ នេះតាមការបញ្ជាក់ឱ្យដឹងពីមន្ទីរកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ខេត្តក្រចេះ៕
អត្ថបទ៖ ប្រុញ វិធិន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


