Connect with us

ព័ត៌មានជាតិ

ពលរដ្ឋសង្កាត់គោកឃ្លាង សាទរ ក្រោយអាជ្ញាធរដាក់ប្រព័ន្ធលូរំដោះទឹកថ្មី ១ ខ្សែ ប្រវែងជិត ២ ពាន់ម៉ែត្រ

បានផុស

នៅ

សាលាសង្កាត់គោកឃ្លាង ប្រើប្រាស់កញ្ចប់ថវិកាអភិវឌ្ឍន៍ឆ្នាំ២០២៥ ដាក់ប្រព័ន្ធលូមួយខ្សែជូនតាមការស្នើសុំពលរដ្ឋ នៅត្រង់ចំណុចផ្លូវបេតុង ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ប្រវែងជិត ២០០០ម៉ែត្រ ដែលអាជ្ញាធរកំពុងផ្លាស់ប្តូរលូចាស់ ដើម្បីសម្រួលទៅដល់ប្រព័ន្ធលំហូរទឹក កុំឲ្យលិចលង់ នារដូវធ្លាក់ភ្លៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ផាន សុគន្ធ ជាពលរដ្ឋរស់នៅតំបន់ខាងលើ បានប្រាប់ឲ្យដឹងថា ចំណុចផ្លូវបេតុងមួយខ្សែនេះ តែងមានការជន់លិច ទឹកដក់លើផ្លូវ រហូតធ្វើឲ្យភាយក្លិនស្អុយ ព្រោះតែប្រព័ន្ធលូចាស់ ហូរយឺត និងចាស់ទ្រុឌទ្រោមផង ដោយសារអាយុកាលទើបបង្កការលំបាកដល់ពួកគាត់ជាប្រជាពលរដ្ឋ។ ពលរដ្ឋរស់នៅលើកំណាត់ផ្លូវបេតុងខាងលើ សូមថ្លែងអំណរអរគុណ និងកោតសរសើរ ដល់អាជ្ញាធរពាក់ព័ន្ធ ដែលបានដាក់ប្រព័ន្ធលូមួយខ្សែ ជូនពលរដ្ឋក្នុងមូលដ្ឋាន កុំឲ្យមានការលិចលង់ ពិបាករស់នៅបន្តទៀត។

ពាក់ព័ន្ធបញ្ហានេះដែរ លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង បានឲ្យដឹងថា ការដាក់ប្រពន្ធលូរំដោះទឹកនេះដែរ គឺជាកញ្ចប់ថវិកាសម្រាប់អភិវឌ្ឍន៍ ក្នុងមូលដ្ឋានសង្កាត់គោកឃ្លាង ដើម្បីសម្រួលរាល់ការលំបាករបស់ពលរដ្ឋដែលបានជួបកន្លងមក។ លោកចៅសង្កាត់បន្តថា ចំពោះការដាក់ប្រព័ន្ធលូរំដោះទឹកនេះ មានប្រវែង ១,៩៣៥ ម៉ែត្រ និងទំហំលូមានអង្កត់ផ្ចិត ០.៨ម៉ែត្រ។

ជាចុងក្រោយ លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង បានបញ្ជាក់បន្ថែមថា ក្នុងនាមជាអាជ្ញាធរមូលដ្ឋានសង្កាត់គោកឃ្លាង បានសំណូមពរទៅដល់ប្រជាពលរដ្ឋ ពេលបានប្រព័ន្ធលូថ្មី ត្រូវចេះថែទាំរក្សា និង ត្រូវវេចខ្ចប់សំរាមទុកដាក់ឲ្យត្រូវតាមទីតាំង និងវេលាម៉ោងកំណត់ ដើម្បីកុំឲ្យកំណកសម្រាមស្ទះចរន្ត ប្រព័ន្ធលំហូរទឹក៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម