ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌកំបូលដាក់គ្រឿងចក្រឈូសឆាយជួសជុលផ្លូវចំនួន២ខ្សែក្នុងមូលដ្ឋាន
ភ្នំពេញ ៖ ផ្លូវចំនួន២ខ្សែ ដែលរងការខូចខាតជង្ហុកតូចធំ សំបុកមាន់ពិបាកដល់បងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរ នៅថ្ងៃទី២៧ ខែវិច្ឆិកា នេះត្រូវបានអាជ្ញាធរខណ្ឌកំបូល ដាក់គ្រឿងចក្រឈូសឆាយ។

អាជ្ញាធរបានឱ្យដឹងថា ដោយមានការណែនាំពីលោក ឃឹម ស៊ុន សូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល និង លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌកំបូល ដឹកនាំមន្រ្តីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណ: និងសង្កាត់ ភូមិ ចុះអនុវត្តឈូសឆាយសម្រួលផ្លូវជង្ហុក ដើម្បីជួយសម្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋស្ថិតក្នុងភូមិសាស្រ្ត ខណ្ឌកំបូល រាជធានីភ្នំពេញបានចំនួន ០២ខ្សែ។ អាជ្ញាធរបានបន្តថា ផ្លូវដែលខូចខាត នឹងត្រូវបានអាជ្ញាធរឈូសឆាយសម្រួលរួមមាន៖

ខ្សែទី១៖ ចាប់ពីភូមិត្រពាំងឈូក រហូតដល់ប្រឡាយតាហោ ស្ថិតនៅភូមិត្រពាំងឈូក ភូមិថ្មដា សង្កាត់កន្ទោក ភូមិត្មាតពង ភូមិព្រៃរមាសទី១ និងភូមិព្រៃរមាសទី២ សង្កាត់បឹងធំ ខណ្ឌកំបូល។

ខ្សែទី២៖ តាមបណ្តោយផ្លូវភូមិតាជេត ជាប់របងតំបន់សេដ្ឋកិច្ចពិសេសរ៉ូយ៉ាល់គ្រុបភ្នំពេញ ស្ថិតនៅភូមិតាជេត សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ការឈូសឆាយសម្រួលផ្លូវខាងលេីនេះ ដេីម្បីឱ្យបងប្អូនងាយស្រួលក្នុងការធ្វេីដំណេីរនិងប្រកបរបរផ្សេងៗបណ្តុះអាសន្នសិន៕
ដោយ ៖ សុខា






-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១៤ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


