Connect with us

ព័ត៌មានជាតិ

សោរ៍-អាទិត្យនេះ! មានព្រឹត្តិការណ៍ “សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា” នៅ Walk Street

បានផុស

នៅ

ក្រសូងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី២៨ វិច្ឆិកានេះ បានប្រកាសពីការរៀបចំព្រឹត្តិការណ៍ “សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា” លើកទី១ ឆ្នាំ២០២៥ រយៈពេល២ថ្ងៃ ពោលគឺថ្ងៃសៅរ៍ និងថ្ងៃអាទិត្យសប្តាហ៍នេះ តាមរយៈការបង្ហាញទស្សនីយភាពសិល្បៈ និងទាញព្រ័ត្រ នៅផ្លូវថ្មើរជើង-Walk Street មុខវត្តឧណ្ណាលោម ដោយអនុញ្ញាតឱ្យសាធារណជនចូលរួមល្បែងទាញព្រ័ត្រផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសូងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំឱ្យមានព្រឹត្តិការណ៍នេះឡើង ដើម្បីអបអរសាទរបេតិកភណ្ឌអរូបីកម្ពុជា ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ព្រមទាំងទទួលបាននូវការយល់ដឹងថ្មីពីវប្បធម៌អរូបីកម្ពុជា។

ក្នុងនោះ ក្រសួងបានបែងចែកពេលវេលានៃការលើកយកទស្សនីយភាពទម្រង់សិល្បៈបុរាណចម្រុះមួយចំនួន ដែលជាប់ក្នុងបញ្ជីរបស់អង្គការយូណេស្កូ ទៅបង្ហាញដល់សាធារណជនជាតិ និងអន្តរជាតិ ហើយក៏មានការអនុញ្ញាតឱ្យសាធារណជន ចូលរួមកម្សាន្តល្បែងទាញព្រ័ត្រកម្ពុជា ដែលត្រូវបានដាក់បញ្ចូលក្នុងសម្បត្តិបេតិកភណ្ឌពិភពលោកផងដែរ។

គួរជម្រាបថា សម្រាប់ថ្ងៃទី១ គឺមានការបង្ហាញពីការជ្រលក់ព​ណ៌ធម្មជាតិក្រមា; ការសម្តែងទស្សនីយភាព ល្ខោនបុរាណពោលស្រី វត្តកៀនស្វាយក្រៅ (រឿងលិនថោង) និង សកម្មភាពទាញព្រ័ត្រ (សាធារណជនអាចចូលរួម)។

ដោយឡែកនៅថ្ងៃទី២ មានការសម្តែងទស្សនីយភាព ល្ខោនស្រមោលស្បែក (រឿងរាមកេរ្តិ៍ ឈុតអន្លើក្រុងរាពណ៌ឆក់នាងសីតា), ទស្សីយភាពរបាំព្រះរាជទ្រព្យ, ទស្សនីយភាពគុនល្បុក្កតោ (ពីសាលគុនល្បុក្កតោ ដំបងដែក ខេត្តកំពង់ឆ្នាំង), ល្ខោនខោលវត្តស្វាយអណ្តែត (រឿងរាមកេរ្តិ៍ ឈុតកុម្ភកាណ៍តាំងពិធីសំលៀងមោងស័ក្ត)។

ឆ្លៀតក្នុងឱកាសនៃការរៀបចំព្រឹត្តិការណ៍ “សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា” ក្រសូងវប្បធម៌ និងវិចិត្រសិល្បៈ គូសបញ្ជាក់ថា កិច្ចការពារបេតិកភណ្ឌវប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប ក្នុងន័យ មិនមែនតែក្រសួងពាក់ព័ន្ធដែលមានតួនាទីថែរក្សាការពារមរតកវប្បធម៌ជាតិនោះទេ គឺភារកិច្ចពលរដ្ឋខ្មែរទាំងអស់គ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម