កីឡា
ចាប់ពីឆ្នាំ២០២៦ រាល់ការប្រកួតខ្សែក្រវាត់ ត្រូវបង់ប្រាក់ ១លានរៀល ទៅសហព័ន្ធគុនខ្មែរ
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានកំណត់គោលការណ៍ថ្មីដោយគ្រប់ការប្រកួតខ្សែក្រវាត់ត្រូវតែបង់ប្រាក់ចំនួន ១លានរៀលទៅសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។

លោក ហាក់ សុហេង អ្នកគ្រប់គ្រងស្ថានីយ៍ទូរទស្សន៍ថោនបានទម្លាយឲ្យដឹងជាសាធារណៈនៅរសៀលថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២៥ថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរ តម្រូវឲ្យបង់ចំនួន ១លានរៀលសម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់ ចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ ២០២៦។ ការប្រកួតដណ្តើមដែលមានតែ១ប្រកួត ការប្រកួតដណ្តើមខ្សែក្រវាត់ថ្នាលយុវជន ការប្រកួតម៉ារ៉ាតុនដណ្តើមខ្សែក្រវាត់ និងការប្រកួតដណ្តើមខ្សែក្រវាត់ដែលមានជម្រុះច្រើនសប្តាហ៍គឺសុទ្ធតែបង់ ១លានរៀលទាំងអស់។

បច្ចុប្បន្ននេះ មហានៅមិនទាន់ដឹងច្បាស់ថា តើសង្វៀនឯកជន និងម្ចាស់ឧបត្ថម្ភកម្មវិធីប្រកួតនីមួយៗត្រូវបង់ប្រាក់ចំនួនប៉ុន្មានទេរាល់ការប្រកួតដណ្តើមខ្សែក្រវាត់ ក៏ដូចជាការប្រកួតទូទៅ។
វិស័យកីឡាប្រដាល់គុនខ្មែរសព្វថ្ងៃមានម្ចាស់ឧបត្ថម្ភកម្មវិធីដែលជាផលិតផលក្នុងស្រុកភាគច្រើន ដូច្នេះម្ចាស់ឧបត្ថម្ភកម្មវិធីហ៊ានចំណាយប្រាក់ច្រើនទាំងតម្លៃខ្លួនកីឡាករ កីឡាការិនី និងប្រាក់រង្វាន់ជាដើម។ បន្ថែមលើសពីនេះ ម្ចាស់ឧបត្ថម្ភកម្មវិធីថែមទាំងឧបត្ថម្ភលើកទឹកចិត្តថែមទៀតផង។ ទន្ទឹមជាមួយគ្នានេះ ការប្រកួតដណ្តើមខ្សែក្រវាត់ក៏មានច្រើន ទាំងការប្រកួតដណ្តើមខ្សែក្រវាត់រវាងកីឡាករកម្ពុជា និងកីឡាករកម្ពុជា ព្រមទាំងជាមួយកីឡាករបរទេសថែមទៀត៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម១ សប្តាហ៍ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


