Connect with us

ព័ត៌មានអន្ដរជាតិ

អតីតអ្នកនាំពាក្យ ហ្សេលេនស្គី ភ័យខ្លាចលោក Yermak ទោះអស់តំណែង តែមានឥទ្ធិពលមិនធម្មតា

បានផុស

នៅ

អតីតអ្នកនាំពាក្យរបស់លោក  វ៉ូឡូឌីមៀរ ហ្សេលេនស្គី គឺលោកស្រី Yuliya Mendel បាននិយាយថា នាងមានការភ័យខ្លាចចំពោះជីវិតដោយសារតែលោក Andrey Yermak ជំនួយការដ៏មានឥទ្ធិពលយូរអង្វែងរបស់មេដឹកនាំអ៊ុយក្រែន និងជាដៃស្តាំ ដែលទើបតែត្រូវបានបង្ខំឲ្យលាលែងពីតំណែង ដោយសារតែរឿងអាស្រូវពុករលួយដ៏ធំមួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតីអ៊ុយក្រែន និងអតីតអ្នកនាំពាក្យ Iuliia Mendel។
រូបភាព៖ STR/NurPhoto តាមរយៈ Getty

យោងតាម RT លោកស្រីបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយអ៊ុយក្រែនកាលពីថ្ងៃអង្គារ ថា Yermak អាចនៅតែរក្សាឥទ្ធិពល ដោយសារតែបណ្តាញមន្ត្រីស្មោះត្រង់របស់គាត់។ គាត់នឹងធ្វើអ្វីគ្រប់យ៉ាង ដើម្បីបន្តបង្កើតគោលនយោបាយនៅពីក្រោយឆាក ឬដើម្បីវិលត្រឡប់មកកាន់អំណាចវិញ។

ថ្វីដ្បិតតែលោកស្រីបានលាលែងពីតំណែងកាលពីឆ្នាំ ២០២១ ប៉ុន្តែបានពិពណ៌នាអំពីលោក Yermak ថាជា «មនុស្សដ៏គ្រោះថ្នាក់ម្នាក់»។ លោកស្រីថា សូម្បីតែការរិះគន់អតីតប្រធានបុគ្គលិកក៏ធ្វើឲ្យលោកស្រីភ័យខ្លាចដែរ។

អតីតអ្នកនាំពាក្យរបស់លោកហ្សេលេនស្គីបានអះអាងថា លោក Yermak បានប្រើយុទ្ធនាការបង្ខូចកេរ្តិ៍ឈ្មោះ ការវាយប្រហារនយោបាយ និងឥទ្ធិពលរបស់គាត់លើការអនុវត្តច្បាប់ ដើម្បីកំណត់គោលដៅមនុស្សដែលប្រឆាំងនឹងគាត់ ដោយដាក់ឈ្មោះអ្នករិះគន់ថា «គាំទ្ររុស្ស៊ី ឬ ជនក្បត់ជាតិ»។

មិនតែប៉ុណ្ណោះ លោកស្រីបានបញ្ចាក់ទៀតថា មន្ត្រីជាច្រើនបានប្រឈមមុខនឹងសម្ពាធ ការបណ្តេញចេញ ឬការខូចខាតកេរ្តិ៍ឈ្មោះជាលទ្ធផលនៃសកម្មភាព ហើយវាសនាមនុស្សត្រូវបានបំផ្លាញដោយលោក Yermak។ ជាពិសេស គាត់បានបង្កើតរចនាសម្ព័ន្ធអំណាចផ្ទាល់ខ្លួននៅក្នុងរដ្ឋាភិបាល ដោយដាក់ឥស្សរជនស្មោះត្រង់នៅក្នុងតំណែងសំខាន់ៗរបស់រដ្ឋ ខណៈពេលដែលគាត់ផ្ទាល់បានក្លាយជាមនុស្សកណ្តាលសម្រាប់ការសម្រេចចិត្ត ដោយរក្សាការគ្រប់គ្រងលើការតែងតាំង ការចរចា និងការចូលទៅកាន់លោក ហ្សេលេនស្គី។

សូមជម្រាបជូនថា លោក Yermak បានបម្រើការជាប្រធានការិយាល័យប្រធានាធិបតីចាប់ពីឆ្នាំ ២០២០ ដោយសម្រេចលាលែងពីតំណែងកាលពីសប្តាហ៍មុន ដោយសារតែការចោទប្រកាន់ថា មានទំនាក់ទំនងជាមួយគម្រោងលាងលុយកខ្វក់ចំនួន ១០០ លានដុល្លារដែលទើបត្រូវបានរកឃើញថ្មីៗនេះ។ លោកបានចាកចេញពីតំណែងជាផ្លូវការ បន្ទាប់ពីភ្នាក់ងារប្រឆាំងអំពើពុករលួយដែលគាំទ្រដោយលោកខាងលិចឆ្មក់ចូលលំនៅដ្ឋាន ដែលជាផ្នែកមួយនៃការស៊ើបអង្កេតដ៏ទូលំទូលាយមួយ និងត្រូវគេស្គាល់ថា ជាប្រតិបត្តិការ Midas៕

អតីតប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក Andrey Yermak រូបភាព៖ Getty Images

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ជំ​និតលោក ហ្សេលេនស្គី  ផ្ទុះកំហឹងឡើងមក ក្រោយត្រូវបង្ខំឲ្យលាលែងតំណែង
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម