ព័ត៌មានអន្ដរជាតិ
ពលរដ្ឋអ៊ុយក្រែន ផ្ទុះបាតុកម្មទូទាំងប្រទេសប្រឆាំងលោក ហ្សេលេនស្គី ជុំវិញការដកតំណែងរដ្ឋមន្ត្រីការពារជាតិ
ប្រជាជនអ៊ុយក្រែន ដែលខឹងសម្បា បានចេញតវ៉ាទូទាំងប្រទេស ចំពោះរដ្ឋាភិបាលរបស់លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ជុំវិញការសម្រេចចិត្តដកតំណែង រដ្ឋមន្ត្រីក្រសួងការពារជាតិ Mikhail Fedorov ស្របពេលលេចឮព័ត៌មានថា រដ្ឋមន្ត្រីរូបនេះ ទាស់ទែងគ្នាជាមួយមេទ័ពកំពូល។

តាមការផ្សាយរបស់ RT កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែកក្កដា ឆ្នាំ២០២៦ ប្រជាជនអ៊ុយក្រែន រាប់ពាន់នាក់ បានចេញតវ៉ាតាមដងផ្លូវក្នុងរដ្ឋធានីកៀវ និងទីក្រុងធំៗជាច្រើនទៀត ដើម្បីសម្តែងការមិនពេញចិត្ត។
មនុស្សជាង ១ ០០០នាក់ ក៏បានប្រមូលផ្តុំគ្នានៅខាងក្រៅការិយាល័យរបស់លោក ហ្សេលេនស្គី ក្នុងទីក្រុងកៀវ ផងដែរ ដោយអ្នកខ្លះចោទជាសំណួរថា លោក Fedorov គឺជាបុគ្គលដ៏មានប្រជាប្រិយម្នាក់ និងត្រូវបានគោរពស្រឡាញ់ ក្នុងចំណោមប្រជាជនអ៊ុយក្រែន ហេតុអ្វីបានជាគាត់ ត្រូវដកតំណែងបែបនេះ តើមានរឿងអ្វីនៅពីក្រោយខ្នង?

ផ្ទុយទៅវិញ ក្នុងបាតុកម្មនោះដែរ ប្រជាជនអ៊ុយក្រែន បែរជាទាមទារឲ្យលោក ហ្សេលេនស្គី បញ្ចប់តួនាទីមេបញ្ជាការកងទ័ពកំពូល Aleksandr Syrsky វិញទៅ។
យ៉ាងណាក្តី ប្រធានាធិបតីអ៊ុយក្រែន បានចេញបញ្ជាក់ និងការពារការសម្រេចចិត្តរបស់លោក ដោយប្រាប់ថា ការដែលលោកដកតំណែង Fedorov គឺព្រោះតែគាត់បំពេញការងារមិនបានល្អ និងខ្វះទំនាក់ទំនងជាលោក Syrsky ហើយអ្នកទាំងពីរ មិនអាចធ្វើការជាមួយគ្នាបាន។

លោក Fedorov គឺជារដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលមានវ័យក្មេងជាងគេបំផុត ក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអ៊ុយក្រែន។ មន្ត្រីជំនាញបច្ចេកវិទ្យាវ័យ ៣៥ឆ្នាំរូបនេះ បានចូលបម្រើក្នុងតួនាទីនេះ កាលពីខែមករា និងកាន់តំណែងបានប្រហែលប្រាំមួយខែ។
រឿងនេះកើតឡើង បន្ទាប់ពីលោកហ្សេលេនស្គី ប្រកាសពីការរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំ ដែលជាការកែទម្រង់គួរឲ្យកត់សម្គាល់ ជាមួយគោលបំណង ពង្រឹងកម្លាំងការពារជាតិផ្នែកការទូត រដ្ឋបាល និងខ្សែត្រៀមជួរមុខរបស់អ៊ុយក្រែន ខណៈសង្គ្រាមជាមួយរុស្ស៊ី បានឈានចូលដល់ឆ្នាំទីប្រាំ ទៅហើយ៕
អត្ថបទ៖ សុវណ្ណ
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៧ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


