ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី តែងតាំងរដ្ឋមន្ត្រីការពារជាតិស្តីទី ជំនួសលោក Fedorov ដែលមានបាតុកម្មគាំទ្រដ៏ខ្លាំង
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានតែងតាំងមេដឹកនាំនៃទីភ្នាក់ងារសន្តិសុខជាតិអ៊ុយក្រែន (SBU) ជារដ្ឋមន្ត្រីការពារជាតិស្តីទី ចំពេលមានរលកនៃការតវ៉ាប្រឆាំងនឹងការសម្រេចចិត្តដកតំណែងអតីតរដ្ឋមន្ត្រី លោក Mykhailo Fedorov នៅទូទាំងប្រទេស។ នេះបើយោងតាមសារព័ត៌មាន politico ចុះផ្សាយនៅថ្ងៃទី១៦ ខែកក្កដា។

លោក ហ្សេលេនស្គី បាននិយាយក្នុងពេលប្រកាសពីការសម្រេចចិត្តផ្ទេរតំណែងលោក Yevhen Khmara ដែលជាប្រធានទីភ្នាក់ងារសន្តិសុខជាតិអ៊ុយក្រែន (SBU) ឲ្យទៅកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិស្តីទីថា «វាមានសារៈសំខាន់ខ្លាំងណាស់នៅពេលនេះ ក្នុងការរក្សាចក្ខុវិស័យយុទ្ធសាស្ត្រអំពីរបៀបដែលអ៊ុយក្រែននឹងបន្តការពារឯករាជ្យភាពរបស់ខ្លួនយ៉ាងសកម្ម និងបង្ខំឲ្យរុស្ស៊ីឈានទៅរកដំណោះស្រាយតាមផ្លូវការទូត»។
ប្រធានាធិបតីបានបញ្ជាក់ទៀតថា លោកនឹងដាក់ស្នើទៅកាន់សភាអ៊ុយក្រែន ដើម្បីអនុម័តយល់ព្រមលើលោក Khmara ជារដ្ឋមន្ត្រីការពារជាតិ ត្រឹមត្រូវតាមច្បាប់ បន្ទាប់ពីបំពេញនីតិវិធីច្បាប់ចាំបាច់នានារួចរាល់។ សម័យប្រជុំបន្ទាប់របស់សភាអ៊ុយក្រែន ត្រូវបានគ្រោងទុកធ្វើឡើងនៅថ្ងៃទី១៨ ខែសីហាខាងមុខ។
មេដឹកនាំអ៊ុយក្រែនរូបនេះបានបន្តថា បទពិសោធន៍របស់លោក Khmara ក្នុងការដឹកនាំប្រតិបត្តិការវាយប្រហាររយៈចម្ងាយឆ្ងាយប្រឆាំងនឹងរុស្ស៊ី និងការគ្រប់គ្រងបុគ្គលិកនៅមជ្ឈមណ្ឌលប្រតិបត្តិការពិសេស Alpha របស់ SBU គឺជាគុណសម្បត្តិមួយដ៏សមស្របសម្រាប់រូបលោកក្នុងនាមជារដ្ឋមន្ត្រីការពារជាតិ។ លោកក៏បានប្រគល់ភារកិច្ចឲ្យលោក Khmara បន្តធ្វើកំណែទម្រង់វិស័យការពារជាតិ និងអនុវត្តគោលដៅនានាដែលបានព្រមព្រៀងគ្នា។
ការប្រកាសតែងតាំងនេះ បានធ្វើឡើងរយៈពេលពីរថ្ងៃ បន្ទាប់ពីលោក Mykhailo Fedorov ត្រូវបានដកតំណែងជារដ្ឋមន្ត្រីការពារជាតិ ក្រោយកាន់អំណាចបានត្រឹមតែ ៦ខែ។ បន្ទាប់មក សភាអ៊ុយក្រែនបានអនុម័តរដ្ឋាភិបាលថ្មីមួយដែលដឹកនាំដោយអតីតប្រធានក្រុមហ៊ុនថាមពលជាតិ Naftogaz គឺលោក Serhiy Koretsky ប៉ុន្តែបញ្ជីឈ្មោះគណៈរដ្ឋមន្ត្រីរបស់លោក Koretsky នៅតែខ្វះខាតតំណែងរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសនៅឡើយ។
ការសម្រេចចិត្តដកតំណែងលោក Fedorov នេះទៀតសោត បានធ្វើឲ្យឆាកនយោបាយអ៊ុយក្រែនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងនាំឲ្យមានការតវ៉ាជាច្រើន។ នៅទីក្រុងកៀវ មនុស្សប្រហែល ១ពាន់ ទៅ ២ពាន់នាក់ រួមទាំងទាហាន និងអតីតយុទ្ធជនជាច្រើននាក់ បានប្រមូលផ្តុំគ្នាដើម្បីតវ៉ាប្រឆាំងនឹងការសម្រេចចិត្តនេះ។ អនុមេបញ្ជាការកងទ័ពអាកាសអ៊ុយក្រែន លោក Pavlo Yelizarov ក៏បានដាក់ពាក្យលាលែងពីតំណែងផងដែរ ដោយបានព្រមានថា ការដកតំណែងលោក Fedorov នឹងបង្កឲ្យមាន ការខូចខាត និងការបាត់បង់ជីវិតយ៉ាងធ្ងន់ធ្ងរនៅលើសមរភូមិជួរមុខ៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
លោក ហ្សេលេនស្គី ដកតំណែងរដ្ឋមន្ត្រីការពារជាតិ ដែលគេឲ្យរហស្សនាម «ស្តេចត្រាញ់ដ្រូន»
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៤ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


