Connect with us

ព័ត៌មានជាតិ

ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បន្តចុះផ្សព្វផ្សាយត្រួតពិនិត្យឧបករណ៍ពន្លត់អគ្គិភ័យចល័ត

បានផុស

នៅ

មន្ត្រីជំនាញពន្លត់បង្ការអគ្គិភ័យបាន បន្តចុះធ្វើការណែនាំពីរបៀបប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ។ ពេលមានហេតុការណ៍អគ្គិភ័យកើតឡើងអាចសង្គ្រោះបឋមដោយប្រើប្រាស់បំពង់បាញ់។ 

ដោយមានការអនុញ្ញាតពីលោក ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និង ជាស្នងការរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាល បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៥ បានចាត់តាំងឲ្យលោកវរសេនីយ៍ទោ ជូ លាងអេង នាយរងការិយាល័យ រួមទាំងមន្ត្រីចំនួន៦រូប បានចុះផ្សព្វផ្សាយអប់រំណែនាំការងារបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃ ការិយាល័យនគរបាលបង្ការពន្លត់ បានចុះណែនាំប្រជាពលរដ្ឋ ស្ថិតនៅចំណុចបុរី ប៉េង ហួត ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ការបន្តចុះផ្សព្វផ្សាយច្បាប់អនុក្រិត្យលិខិតបទដ្ឋានគតិយុត្តិ ស្តីពីការងារបង្ការពន្លត់អគ្គិភ័យ និងត្រួតពិនិត្យឧបករណ៍ពន្លត់អគិ្គភ័យចល័ត អំពីលក្ខណ:បច្ចេកទេស និងសុពលភាពនៃការប្រើប្រាស់ នៅតាមគោលដៅដែលងាយរងគ្រោះដោយអគ្គិភ័យ។

ដើម្បីបញ្ជ្រាបការយល់ដឹងពីរបៀបទុកដាក់ ថែទាំ និងការប្រើប្រាស់ឧបករណ៍ពន្លត់អគ្គិភ័យ សំដៅការបង្ការគ្រោះមហន្តរាយ ជាយថាហេតុចំពោះអាយុជីវិត បរិស្ថាន និងទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់ទីតាំងអាជីវកម្ម នៅមូលដ្ឋាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម