ព័ត៌មានជាតិ
ការដឹកលើសទម្ងន់បានបំផ្លាញផ្លូវថ្នល់ បង្កផលប៉ះពាល់ដល់សុវត្ថិភាពប្រជាជន និងសេដ្ឋកិច្ចជាតិ
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ លោក សេង ឈួន បានអះអាងថា ការដឹកលើសទម្ងន់ វាបានជះឥទ្ធិពលអាក្រក់ដល់ការបំផ្លិចបំផ្លាញផ្លូវថ្នល់ ក្រៅពីនោះ វាបានបង្កជាផលប៉ះពាល់ដល់សុវត្ថិភាពអាយុជីវិតប្រជាជន និងសេដ្ឋកិច្ចសង្គមជាតិទាំងមូល។
លោកអះអាងបែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីច្បាប់ការងារទប់ស្កាត់ ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដល់ម្ចាស់ការដ្ឋានអាជីវកម្មថ្ម ដេប៉ូខ្សាច់ គ្រឿងសំណង់ ដេប៉ូប្រមូលទិញកសិផល និងអាជីវកម្មជីកយកអាចម៍ដី ក្នុងភូមិសាស្រ្តខេត្តក្រចេះ នាថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ ២០២៥។

ទោះជាយ៉ាងនេះក្តី លោករដ្ឋលេខាធិការក្រសួងបានគូសបញ្ជាក់ថា ក្រសួងនៅតែរក្សាឥរិយាបថទន់ភ្លន់ នៅក្នុងការផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ អំពីច្បាប់គតិយុត្តនានា ដោយសំដៅធ្វើយ៉ាងណា មិនឱ្យប៉ះពាល់ដល់ការប្រកបអាជីវកម្មទទួលទានចិញ្ចឹមជីវិត របស់ប្រជាពលរដ្ឋឡើយ។
ទន្ទឹមនោះ លោកអំពាវនាវដល់ម្ចាស់អាជីវកម្មទាំងអស់ ត្រូវបន្តចូលរួមគោរពនូវច្បាប់បទដ្ឋានកិតិយុទ្ធនានា រួមនិងសារាចរណ៍ណែនាំរបស់ក្រសួង និងរាជរដ្ឋាភិបាលផងដែរ ទើបមានប្រសិទ្ធភាព។

យោងតាមការឱ្យដឹងពីលោក គង់ គឹមនី អភិបាលរងខេត្តក្រចេះបានឱ្យដឹងថា ការងារផ្សព្វផ្សាយទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ក្នុងភូមិសាស្ត្រខេត្តក្រចេះ នាពេលកន្លងមក រដ្ឋបាលខេត្តតែងតែចុះដឹកនាំ និងជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាព ជំនាញពាក់ព័ន្ធ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ដែលជាម្ចាស់ ការដ្ឋានអាជីវកម្មថ្ម ដេប៉ូខ្សាច់-ក្រួស តំណាងក្រុមហ៊ុន និងម្ចាស់អាជីវកម្មការដ្ឋានផ្សេងៗទៀត បានយល់ដឹងចូលរួមគោរព និងអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។
ជាមួយនឹងលទ្ធផលសម្រេចបាន ក៏នៅមានបញ្ហាប្រឈមមួយចំនួន ពាក់ព័ន្ធនឹងការមិនចូលរួមរបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ការដ្ឋានអាជីវកម្មថ្ម ដេប៉ូខ្សាច់-ក្រួស តំណាងក្រុមហ៊ុន និងម្ចាស់អាជីវកម្មការដ្ឋានផ្សេងៗទៀត ដែលនៅតែបន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ហើយក្រុមការងារតែងតែចុះផ្សព្វផ្សាយនិងណែនាំជាប់ជាប្រចាំ ព្រមទាំងបានធ្វើការដាក់ពិន័យជាបន្តបន្ទាប់ផងដែរ៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


