សុខភាព
លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់បន្ថែម ទាក់ទងនឹងការរៀបអាពាហ៍ពិពាហ៍
ឆ្លើយតបទៅនឹងការចុះផ្សាយថា មានការហាមឃាត់ការរៀបអាពាហ៍ពិពាហ៍ ដោយសារការឆ្លងរីករាលដាលនៃកូវីដ-១៩ លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលតាមរយៈបណ្តាញសង្គម Telegram បានលើកឡើងថា “អ្នកសរសេរមិនអស់ នៅខ្វះការធ្វើគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើងទៅ រួមជាមួយ និងការវាស់កំដៅ ពាក់ម៉ាស់ និងការលាងសម្អាតដៃ ដោយអាល់កុល ឫជែល ដល់អ្នកចូលរួម ដោយមានការកម្រិតចំនួនអ្នកចូលរួមឱ្យតិច។ប្រសិនបើមានការចាំបាច់ក្នុងការធ្វើពិធីអ្វីមួយ ចៀសវាងការប្រមូលផ្តុំគ្នាច្រើនកុះករ ដែលអាចមានហានិភ័យ នៃការចម្លងវីរុសកូវីដ-១៩។ អរគុណ”។

យោងតាមប្រសាសន៍ខាងលើមានន័យថា ការរៀបចំអាពាហ៍ពិពាហ៍ គឺអាចរៀបចំបាន ប៉ុន្តែម្ចាស់រៀបចំកម្មវិធីចាំបាច់មានវិធានការការពារឆ្លងកូវីដ-១៩ និងត្រូវកម្រិតចំនួនអ្នកចូលរួមឱ្យតិច។
យោងតាមការចេញផ្សាយពីគេហទំព័រកម្ពុជាថ្មីកន្លងមកលោកជំទាវបានបន្ថែមថា «វិធានការបានដាក់ចេញហើយ ការអំពាវនាវក៏អំពាវនាវហើយដែរនៅឡើយតែបុគ្គលដែលត្រូវចូលរួមអនុវត្តប៉ុណ្ណោះ»។ បុគ្គលម្នាក់ៗត្រូវចេះភ្ញាក់រលឹក និងមានទំនួលខុសត្រូវ។ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវធ្វើយ៉ាងណាការពារខ្លួនឲ្យបានល្អនិងកុំចម្លងជំងឺទៅអ្នកដទៃ។
គិតត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះកម្ពុជាមានអ្នកឆ្លងវីរុសកូវីដ-១៩ ៣០០នាក់ ខណៈអ្នកជាសះស្បើយមានចំនួន ២៨៨នាក់។ បច្ចុប្បន្នមានអ្នកកំពុងសម្រាកព្យាបាលចំនួន ១២ នាក់ ក្នុងនោះមានស្រី ២ នាក់ ប្រុស ១០នាក់៕


-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក