Connect with us

ព័ត៌មានអន្ដរជាតិ

​អ្នកបុរាណ​​វិទូសន្និដ្ឋាន​​ ​ផ្លូវ​ដាយណូស័រ​ជាច្រើន​​នៅ​​តំបន់​​ភ្នំ ​​Alps អ៊ីតាលី បន្សល់​​ទុក​​ពី​រាប់លានឆ្នាំ​​

បានផុស

នៅ

ផ្លូវ​សត្វ​​ដាយ​ណូស័រ​ជា​ច្រើន​បាន​បន្សល់​​​ទុ​ក​​ពី​​ជាង ២១០​ពាន់​លាន​ឆ្នាំ​កន្លង​ទៅ ដែល​បាន​រក​ឃើញ​នៅ​ប្រទេស​អ៊ី​តាលី ក្នុង​សួន​​ឧទ្យាន​​ Stelvio Natiion Park ​មាន​ទីតាំង​នៅ​កណ្តាល​តំបន់​​ភ្នំ​ Alps ដែល​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​ចន្ទ​ដោយ​សារព័ត៌មាន​ Anadola Ajansi ដោយ​​ដក​ស្រង់​ប្រាប់ភ្នាក់ងារ​​ ANSA។

​​តំបន់ជួរ​​ភ្នំ​ Alps នៅ​​​​តំបន់​អឺរ៉ុប​។ extremetur.com
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បុរាណ​វិទ្យូ​​ លោក​ Cristiano Dal Sasso នៃ​សារមន្ទីប្រវត្តិសាស្រ្ត​ធម្មជាតិ​ម៉ាលី [Malian Natural History] បាន​និយាយ​ថា​៖«វាជា​​ជ្រលង​​ភ្នំ​ពិតរបស់​សត្វ​ដាយ​ណូស័រ​ដែល​បាន​លាត​សន្ធឹង​ជា​ច្រើន​គីឡូម៉ែត្រ​ ហើយ​មាន​​ទំហំយ៉ាង​ធំនៃ​តំបន់​ភ្នំ Alps ជា​ភ្នំ​ដែល​ស្អាត​ជាង​​​គេ​លើ​ពិភព​លោក​»។

លោក​ឱ្យ​ដឹង​ទៀត​ថា ផ្លូវ​ដែល​មាន​ប្រវែង​វែងនេះ​មាន​ស្មៅ​ដុះ​ជុំ​វិញ​ជួរភ្នំ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ នៅភាគ​ឦសាន​នៃ​ប្រទេស​អ៊ីតាលី ត្រូវ​បាន​ទុក​ភស្តុតាង​យ៉ាង​ច្បាស់​ពី​ម្រាម​ជើង​និង​ក្រញ៉ាំ​របស់​ដាយណូស័រ។

លោក Dal Sasso ជា​បុរាណវិទូ​ម្នាក់​ដែល​បាន​រៀប​រាប់​ពី​រឿង​រ៉ាវ​ដ៏​សំខាន់​នេះ​ ជូន​ប្រជាជនអ៊ីតាលី​អំពី​ដាយណូស័រ។

លោក​បានពន្យល់​​បន្ថែម​ទៀត​ថា​៖ «កន្លែង​នេះ(ភ្នំ ​Alps) មាន​ដាយណូស័រ​យ៉ាង​ច្រើន ដែល​វាជា​បេតិកភណ្ឌ​វិទ្យាសាស្ត្រ​ដ៏អស្ចារ្យ​ ហើយ​នឹង​ចំណាយ​ពេល​ជា​ច្រើន​ទសវត្សរ៍ ដើម្បី​សិក្សា​រៀន​សូត្រ​។ ព្រោះ​ផ្លូវ​របស់​ដាយ​ណូ​ស័រ​មិន​ងាយ​ចូល​បាន​ទេ ទាល់​តែ​ប្រើ​ដ្រូន ឬ​បច្ចេក​វិទ្យា​ទំនើប​ថត​​ចាប់​ពី​ចម្ងាយ​»។

យោង​តាម​ការ​វិភាគ​បឋម​របស់​វីដេអូដែល​បាន​ថតជាប់​បាន​ប៉ានស្មាន​ថា​ ជា​​ដាយណូស័រ  ព្រោះ​​មាន​ក​វែង ក្បាល​តូចជាងខ្លួន​ ហើយ​មាន​ក្រញាំ​ជើង​ស្រួច៕​

ណឺ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម