ព័ត៌មានអន្ដរជាតិ
ចិនបើកផ្លូវនាំចូលផ្លែខ្នុរស្រស់ពីវៀតណាម ចាប់ពីខែមិថុនា ឆ្នាំក្រោយ
រដ្ឋបាលគយទូទៅចិន (GACC) បានប្រកាសថា ចិននឹងបើកផ្លូវសម្រាប់ការនាំចូលផ្លែខ្នុរស្រស់ពីប្រទេសវៀតណាមជាផ្លូវការ ចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២៦។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VietnamPlus។

តាមរយៈនោះ GACC បានកំណត់តម្រូវការស្ដង់ដារអនាម័យសម្រាប់ផ្លែខ្នុរស្រស់ពីវៀតណាម។ ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើបទប្បញ្ញត្តិច្បាប់បច្ចុប្បន្នរបស់ចិន និងពិធីសារស្តីពីការនាំចេញផ្លែខ្នុរស្រស់ដែលបានចុះហត្ថលេខារវាង GACC និងក្រសួងកសិកម្ម និងបរិស្ថានវៀតណាម។
ដើម្បីធានាបាននូវការឆ្លងកាត់គយដោយរលូន ចម្ការផ្លែខ្នុរ និងកន្លែងវេចខ្ចប់ទាំងអស់សម្រាប់ការនាំចេញត្រូវតែចុះបញ្ជី និងអនុម័តដោយអាជ្ញាធរមានសមត្ថកិច្ចនៃប្រទេសទាំង២។
នៅដំណាក់កាលផលិត ចម្ការផ្លែខ្នុរសម្រាប់នាំចេញ តម្រូវឱ្យបង្កើតប្រព័ន្ធគ្រប់គ្រងគុណភាព និងតាមដានដ៏ទូលំទូលាយមួយក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរវៀតណាម។ ចម្ការទាំងនោះ ត្រូវតែអនុវត្តការអនុវត្តកសិកម្មល្អ (GAP) រក្សាអនាម័យចម្ការ ប្រមូលផ្លែឈើដែលជ្រុះ និងរលួយជាប្រចាំ និងអនុវត្តវិធានការគ្រប់គ្រងសត្វល្អិតរួមបញ្ចូលគ្នា (IPM)៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៩ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


