ព័ត៌មានជាតិ
ព្រឹទ្ធសភាទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់នូវទង្វើឈ្លានពានលើកម្ពុជា
ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃទី២៥ ខែធ្នូនេះ បានចេញសេចក្តីថ្លែងការណ៍ជុំវិញសង្គ្រាមឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា ដោយប្រកាសថ្កោលទោសចំពោះអំពើឈ្លានពានដ៏សាហាវយង់ឃ្នង និងខុសច្បាប់របស់យោធាថៃ។ ព្រឹទ្ធសភាទាមទារឱ្យប្រទេសថៃទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់នូវសកម្មភាពដែលបង្កឡើងដោយយោធាថៃមកលើកម្ពុជា។

ចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ព្រឹទ្ធសភាបានលើកឡើងដោយក្ដីកត់សម្គាល់ឃើញថា កងកម្លាំងប្រដាប់អាវុធថៃបានបើកការវាយប្រហារកាន់តែខ្លាំងក្លា និងមិនរើសគោលដៅ សូម្បីទីតាំប្រជាជនស៊ីវិល ដោយប្រើប្រាស់សព្វាវុធធុនធ្ងន់គ្រប់ប្រភេទ មានទាំងយន្តហោះចម្បាំង ដែលបណ្តាលឱ្យមានមនុស្សស្លាប់ របួស និងភៀសខ្លួន ខណៈផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងប្រាសាទបុរាណ ក៏រងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
ព្រឹទ្ធសភាកម្ពុជា ចាត់ទុកសកម្មភាពទាំងនេះ គឺជារំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់ និងគោលការណ៍អន្តរជាតិ ខណៈការវាយប្រហាររបស់យោធាថៃលើទីតាំងបេតិកភណ្ឌវប្បធម៌ ជាការបំពានបន្ថែមទៀតលើអនុសញ្ញាយូណេស្កូ ហើយក៏បានបង្ហាញពីការមិនគោរពរបស់ភាគីថៃចំពោះសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ស្តីពីរឿងក្តីប្រាសាទព្រះវិហារ ឆ្នាំ១៩៦២ ផងដែរ។ សាលដីការបស់តុលាការ ICJ បានបញ្ជាក់យ៉ាងច្បាស់នូវអធិបតេយ្យរបស់កម្ពុជាលើប្រាសាទព្រះវិហារ និងតំបន់ជុំវិញប្រាសាទនេះ។

ព្រឹទ្ធសភា ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សហគមន៍អន្តរជាតិឱ្យថ្កោលទោសដោយឥតងាករេ លើការរំលោភបំពានទាំងនេះ ព្រមទាំងទាមទារឱ្យប្រទេសថៃទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ និងបញ្ឈប់បន្ទាន់រាល់សកម្មភាពអរិភាពទាំងឡាយ ដែលកំពុងគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពរបស់កម្ពុជា ក៏ដូចជាក្នុងតំបន់។
ព្រឹទ្ធសភាក៏អំពាវនាវឱ្យភាគីថៃ អនុវត្តឡើងវិញតាមកិច្ចព្រមព្រៀងឈប់បាញ់ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួរ និងរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិឱ្យបានពេញលេញ និងដោយស្មោះត្រង់បំផុត៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
សន្តិសុខសង្គម៣ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សេដ្ឋកិច្ច២១ ម៉ោង agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកុលបុត្រកុលធីតា ៣២៨រូប ចូលរួមពិធីបួសនៅវត្តព្រះឥន្ទទេព ដើម្បីតបស្នងសងគុណ និងអបអរសាទរវិសាខបូជា


