កីឡា
ក្លឹបគុនចម្រុះ Cambodian Top Team កាន់តែល្បីនៅវៀតណាមក្រោយឈ្នះខ្សែក្រវាត់ GMA សរុប ៣គ្រឿង
ក្លឹបប្រដាល់គុនចម្រុះ Cambodian Top Team របស់កម្ពុជាកាន់តែមានឈ្មោះល្បីហើយនៅឯប្រទេសវៀតណាមក្រោយឈ្នះខ្សែក្រវាត់ GMA សរុប ៣គ្រឿង និងទទួលបានការសរសើរ លើកទឹកចិត្តពីម្ចាស់កម្មវិធីនេះថាជាក្រុមល្អប្រចាំឆ្នាំទៀតផង។

ខ្សែក្រវាត់ទាំង៣គ្រឿង
លោក ហ៊ុន ច័ន្ទរាជ្យ បានឲ្យដឹងថា ក្រុមកម្ពុជាគឺមានការយកចិត្តទុកដាក់ និងការស្រឡាញ់ចូលចិត្តខ្លាំងពីខាងម្ចាស់សង្វៀន GMA និងអ្នកគាំទ្រនៅទីនោះ។ ម្ចាស់កម្មវិធីសរសើរកីឡាករកម្ពុជាប្រកួតបានល្អ និងមានការជក់ចិត្តរាល់ពេលប្រកួតម្ដងៗ។

រិន សារ័ត្ន និងម្ចាស់កម្មវិធី GMA
គ្រូបង្វឹកគុនចម្រុះខាងលើបន្តទៀតថា បន្ទាប់ពីឈ្នះបានខ្សែក្រវាត់ ៣គ្រឿងខាងលើនេះខាងកម្មវិធី GMA ប្រាប់ថាក្រុមកម្ពុជាបានជាប់ជាក្រុមល្អជាងគេប្រចាំឆ្នាំ២០២៥ ដែលមានការប្រកួតល្អ និងមានកីឡាករចូលរួមការប្រកួតក្នុងសង្វៀននេះមានចំនួនច្រើនៗ ប្រកួតតែងតែជក់ចិត្ត។

លោក ហ៊ុន ច័ន្ទរាជ្យ និងសិស្សទាំងពីរ
បញ្ជាក់ដែរថា គិតមកដល់ពេលបច្ចុប្បន្ននេះក្រុមកីឡាគុនចម្រុះកម្ពុជា Cambodian Top Team ឈ្នះបានខ្សែក្រវាត់ GMA ចំនួន ៣គ្រឿងមកហើយ។ កីឡាករ គោរមៈ ច័ន្ទរាជ្យ ឈ្នះបាន ២គ្រឿងម្នាក់ឯង និងកីឡាករ រិន សារ័ត្ន ឈ្នះបាន ១គ្រឿង៕


រិន សារ័ត្ន និង គោរមៈ ច័ន្ទរាជ្យ ពេលឈ្នះខ្សែក្រវាត់
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា១៤ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


