Connect with us

ព័ត៌មានជាតិ

ស្ពានទ្រុឌទ្រោម​មួយកន្លែងក្នុងស្រុកចិត្របុរី ជួស​ជុល​​រួចរាល់ បើកឱ្យពលរដ្ឋធ្វើ​ដំណើរការឆាប់ៗ​នេះ

បានផុស

នៅ

ស្ពានអូរធ្យូង ស្ថិតនៅភូមិខ្នងពស់ ក្នុងឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលជាស្ពានឈើមានអាយុកាលយូរឆ្នាំ និងមានសភាពចាស់ទ្រុឌទ្រោម ត្រូវបានអាជ្ញាធរស្រុកចិត្របុរីជួសជុល​សាងសង់សម្រេចបាន ១០០% និង​គ្រោងដាក់ឱ្យ វាយតម្លៃបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ។

ស្ពានខាងលើគឺជាគម្រោងរបស់រដ្ឋបាលស្រុកចិត្របុរី ជាប្រភេទស្ពានធ្វើអំពីដែកកម្រាលឈើ សសរបេតុង បណ្ដោយមានប្រវែង ២៤ ម៉ែត្រ ទទឹង ៤.៥ម៉ែត្រ និងកម្ពស់ ៣ម៉ែត្រ ដែលកម្ពស់នេះខ្ពស់ផុតពីទឹកជំនន់រាល់ឆ្នាំមិនអាចលិចដល់ឡើយ។

ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ស្ពានអូរធ្យូងត្រូវបានកសាងឡើងក្នុងអំឡុងពេលបោះឆ្នោតអាណត្តិទី១ ជាស្ពានធ្វើអំពីឈើទាំងស្រុង និងមានទទឹងប្រមាណជា ៣ ម៉ែត្រ និងកម្ពស់ប្រមាណជា ២ជាងប៉ុណ្ណោះ ដើម្បីសម្រួលដល់ការធ្វើដំណើរជាបណ្ដោះអាសន្នជូនប្រជាពលរដ្ឋ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម