Connect with us

ព័ត៌មានជាតិ

សាច់ជ្រូក-សាច់គោស្រស់ ប្រមាណ៧តោន រួមជាមួយនិងថវិកា ត្រូវបានសប្បុរសជនបន្តនាំយកជូនរដ្ឋបាលរាជធានី

បានផុស

នៅ

សាច់ជ្រូក-សាច់គោស្រស់ ប្រមាណ៧តោន រួមជាមួយនិងថវិកា គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួន ត្រូវបានសប្បុរសជននាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញជាបន្តបន្ទាប់ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខនិង ជនភៀសសឹក បើទោះបីមានបទឈប់បាញ់,ជនភៀសសឹកមួយចំនួនត្រូវបានត្រឡប់ទៅលំនៅដ្ឋានវិញ ហើយវីរកងទ័ពកម្ពុជាទាំង១៨រូប ក៏ត្រូវបានថៃដោះលែង បញ្ជូនមកដល់កម្ពុជាដោយសុវត្ថិភាពក្តី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សាច់ជ្រូក-សាច់គោស្រស់ គ្រឿងឧបភោគ បរិភោ និងសំភារៈទាំងអស់នេះ គ្រោងនឹងដឹកបញ្ជូនទៅទិសព្រះវិហារនៅថ្ងៃអាទិត្យស្អែកនេះ ដើម្បីបែងចែកជូនវីរកងទ័ពជួរមុខ។

នៅសាលារាជធានីភ្នំពេញ អាជ្ញាធររាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនរាល់ថ្ងៃ ដោយមានថ្នាក់ដឹកនាំនិងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញនៅចាំទទួលគ្រប់ពេល។ សម្រាប់ថ្ងៃសៅរ៌ទី៣ មករា២០២៦នេះ លោក ឯក ឃុនដឿន និងលោក  ហួត ហៃ អភិបាលរងតំណាង លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀតបានទទួលសាច់ជ្រូក-សាច់គោស្រស់និងគ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួនពីសប្បុរសជន។

នារសៀលថ្ងៃសៅរ៍ទី៣មករា២០២៦ ដដែលនេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានអញ្ជើញពិនិត្យមើលការលើកដាក់គ្រឿងឧបភោគ បរិភោគ និងសំភារៈចាំបាច់មួយចំនួន ចូលចូលដែលត្រូវនាំយកទៅប្រគល់ជូនចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹកនៅទិសខេត្តព្រះវិហារនាថ្ងៃទី៤មករាស្អែកនេះ។

ក្នុងឱកាសនោះ លោកឯក ឃុនដឿន អភិបាលរង ក្នុងនាម លោក ឃួង ស្រេង បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនទាំងអស់ដែលបាននាំយកអំណោយមកជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកទៅ ចែកជូនដល់វីរកងទ័ពជួរមុខ និងជនភៀសសឹក។

ទឹកចិត្តដ៏សប្បុរសនេះ ពិតជាបានរួមចំណែកលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធជួរមុខទាំងអស់ ដែលបានខិតខំការពារខ្សែបន្ទាត់ព្រំដែន និងការពារបូរណភាពទឹកដីឱ្យបានរឹងមាំ ដែលបានឆ្លុះ បញ្ចាំងពីខឿនការពារជាតិប្រជាជនស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម