Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ជនដែលយកឈ្មោះសម្ដេចតេជោ-ធិបតី ទៅរកស៊ីខុសច្បាប់ គឺជាក្រុមគោលដៅដែលបក្សកាន់អំណាចបោសសម្អាតចោល

បានផុស

នៅ

អ្នកនាំពាក្យគណបក្សកាន់អំណាច នៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លើកឡើងថា បុគ្គលដែលយកឈ្មោះរបស់ថ្នាក់ដឹកនាំ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និងសម្ដេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស ទៅធ្វើជាខែលការពារ ទង្វើរកស៊ីខុសច្បាប់របស់ខ្លួន គឺជាក្រុមដែលគណបក្សប្រជាជនកម្ពុជាកម្ចាត់ចោលមុនគេ។ សាររបស់អ្នកនាំពាក្យលេចឡើង បន្ទាប់ពីសមត្ថកិច្ចកម្ពុជានៅថ្ងៃទី៦ ​បានចាប់ឃាត់ខ្លួន អ្នកជំនួញដ៏ធំ ចេនហ្ស៊ី បញ្ជូនទៅឱ្យចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ជា ធីរិទ្ធ សរសេរលើគណនីហ្វេសប៊ុកផ្លូវការដូច្នេះ៖«បុគ្គលទាំងឡាយណា ដែលប្រព្រឹត្តខុសច្បាប់ ទោះមានតួនាទីអ្វីក៏ដោយមិនអាចរួចផុតពីសំណាញ់ច្បាប់បានឡេីយ។ ជនដែលព្យាយាមភ្ជាប់ឈ្មោះថ្នាក់ដឹកនាំ ជាពិសេសសម្តេចប្រធានបក្ស និងសម្តេចធិបតី ដេីម្បីការពារនិងបិទបាំងទង្វេីបំពានច្បាប់របស់ខ្លួន គឺជាក្រុមគោលដៅ ដែលបក្សកាន់អំណាចបោសសម្អាតចោល។»។            

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥  បានទម្លាយថា សម្ដេចបានចេញបញ្ជាឲ្យចាប់ខ្លួនមនុស្សម្នាក់ ដែលលួចរត់ឯកសារបន្លំលក់ដីអាកាសយានដ្ឋាន និងក្លែងបន្លំហត្ថលេខាសម្ដេចផ្ទាល់ និងហត្ថលេខារបស់សម្ដេចតេជោ ហ៊ុន សែន។

កាលពីឆ្នាំ២០២៤ សមត្ថកិច្ចបានចាត់ឃាត់ខ្លួនបុគ្គល លី សាម៉េត ពាក់ព័ន្ធនឹងករណីយកឈ្មោះសម្ដេចតេជោ ហ៊ុន សែន ទៅឆបោកលុយអ្នកដទៃរាប់សិបម៉ឺនដុល្លារ ជាថ្នូររត់ការយកតំណែងជាមន្ត្រី។ រឿងរ៉ាវរ​បស់បុគ្គល លី សាម៉េត ក៏បានបើកផ្លូវឈានដល់ការចាប់ខ្លួនបុគ្គល កន សុខកាយ អតីតអភិបាលស្រុកល្វាឯម, អភិបាលរងខេត្តពោធិ៍សាត់ ឡាយ វិសិទ្ធ,លោក  ដួង តារា អតីតរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងបក្សពួកផ្សេងទៀត ដែលជាប់ពាក់ព័ន្ធករណីសូកប៉ាន់ដើម្បីតំណែង។ បន្ទាប់មកនៅឆ្នាំ២០២៥ តុលាការ បានចេញសាលក្រមផ្ដន្ទាទោសបក្សពួកទាំងនេះដាក់ពន្ធនាគារជាច្រើនឆ្នាំ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម