ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ អះអាងថា អាមេរិកលែងមានតួនាទី កំណត់ ជោគវាសនាដល់ប្រទេសដទៃទៀតហើយ
មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ បានលើកឡើងនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកលែងអាចកំណត់តួនាទីនិងគោលនយោបាយផ្សេងៗសម្រាប់ប្រទេសឯករាជ្យដទៃទៀតហើយ ខណៈទីក្រុងវ៉ាស៊ីនតោនកំពុងថ្លឹងថ្លែងលើសំណើថ្មីមួយពីទីក្រុងតេហេរ៉ង់ ស្តីពីការបើកច្រកសមុទ្រហ័រមូស (Hormuz) ឡើងវិញ។
យោងតាមសារព័ត៌មាន Al Jazeera និងទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ផ្សាយថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ អ៊ីរ៉ង់បិទផ្លូវទឹកយុទ្ធសាស្ត្រ Hormuz យ៉ាងមានប្រសិទ្ធភាព ចាប់តាំងពីសង្គ្រាមជាមួយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ដោយធ្វើឱ្យប៉ះពាល់ដល់ទីផ្សារថាមពលសកល និងដាក់ច្រកសមុទ្រនេះនៅចំកណ្តាលនៃការចរចា ដើម្បីបញ្ចប់ជម្លោះ។

យោងតាមទូរទស្សន៍រដ្ឋអ៊ីរ៉ង់ អ្នកនាំពាក្យក្រសួងការពារជាតិ លោក Reza Talaei-Nik លើកឡើងថា៖ « សហរដ្ឋអាមេរិកលែងស្ថិតក្នុងជំហរមួយ ដើម្បីកំណត់គោលនយោបាយរបស់ខ្លួនទៅកាន់ប្រទេសឯករាជ្យទៀតហើយ។ ទីក្រុងវ៉ាស៊ីនតោននឹងទទួលយកថាខ្លួនត្រូវតែបោះបង់ចោលការទាមទារខុសច្បាប់ និងមិនសមហេតុផល»។
ខណៈបទឈប់បាញ់បានបញ្ឈប់ការប្រយុទ្ធគ្នារវាងអ៊ីរ៉ង់-សហរដ្ឋអាមេរិកនិងអ៊ីស្រាអែល ការចរចាស្តីពីការឈានដល់ការបញ្ចប់ជាអចិន្ត្រៃយ៍ ចំពោះជម្លោះនេះមិនទាន់មានលទ្ធផលច្បាស់លាស់នៅឡើយទេ។
គួរបញ្ជាក់ថា សំណើដែលកំពុងពិចារណានៅទីក្រុងវ៉ាស៊ីនតោន នឹងមានលទ្ធភាពបើកច្រកសមុទ្រហ័រមូសឡើងវិញ ខណៈការចរចាទូលំទូលាយលើសង្គ្រាមនៅតែបន្ត។
មិនតែប៉ុណ្ណោះ លោក Talaei-Nik ថ្លែងមុនកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិនៃអង្គការសហប្រតិបត្តិការសៀងហៃ ថា៖ « អ៊ីរ៉ង់ក៏ត្រៀមខ្លួនរួចជាស្រេច ក្នុងការចែករំលែកសមត្ថភាពយោធាការពារជាតិរបស់ខ្លួនជាមួយប្រទេសឯករាជ្យ ជាពិសេសរដ្ឋជាសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ(SCO)»៕
ប្រែសម្រួល៖ ណឺ មិនា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៣ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


