Connect with us

កីឡា

កម្មវិធី​ប្រកួតទាំង​ស្រុង ​ពាន​រង្វាន់​សម្តេច​តេជោ លើក​ទី​១៩ ​ថ្នាក់​ជាតិ​

បានផុស

នៅ

កម្មវិធី​ប្រកួត​ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​លើក​ទី​១៩ ថ្នាក់​ជាតិ រដូវ​កាល ២០២៥-២៦ បាន​ចេញ​ជា​ផ្លូវ​ការ​ហើយ បន្ទាប់​ពី​បាន​ចាប់​ឆ្នោត​ជ្រើស​រើស​ដៃ​គូ​រួច​រាល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ក្រុម​ភ្នំពេញ​ក្រោន ជា​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំចាស់ ២០២៤-២៥

ទម្រង់​នៃ​​ការប្រកួតវគ្គ ១៦ ក្រុម, វគ្គ ៨ ក្រុម និង វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រត្រូវធ្វើឡើង ២ ជើង (ក្នុង​ដី និង​ក្រៅ​ដី)។ ចំណែកការប្រកួតវគ្គផ្តាច់ព្រ័ត្រត្រូវធ្វើឡើងមួយជើង​នៅ​ទឹក​ដី​កណ្តាល។ ការប្រកួតគ្រប់វគ្គទាំងអស់ បើក្រុមណាមានគ្រាប់បាល់ច្រើនជាង​គេ​នឹងឡើងទៅវគ្គបន្ត។

វគ្គ ១៦ ក្រុម និង វគ្គ​ ៨ ក្រុម ក្នុងករណីការប្រកួត ៩០ នាទីស្មើគ្នាទាំង ២ ជើង នឹងត្រូវទាត់ប៉េណាល់​ទី​ ១១ ម៉ែត្រ ដើម្បីកាត់សេចក្តីរកចាញ់ ឈ្នះតែម្តង។ ដោយឡែកនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គ​ផ្តាច់ព្រ័ត្រ ក្នុងករណីលទ្ធផលស្មើគ្នា នឹងត្រូវបន្ថែមម៉ោង ១៥ នាទី ពីរដង ហើយប្រសិនបើនៅតែស្មើ​គ្នា​ទៀត នោះទើបតម្រូវឱ្យទាត់ប៉េណាល់​ទី​ ១១ ម៉ែត្រ​កាត់​សេចក្តី។

ក្រុម​ខេត្ត​កំពង់ចាម ជា​ជើង​ឯក​ថ្នាក់​ខេត្ត​ឆ្នាំ​ថ្មី ២០២៥-២៦

ក្រឡេកមកមើលលក្ខន្តិកៈសម្រាប់​កីឡាករ​វិញ គឺក្រុម​នីមួយ​ៗ​អាច​ចុះ​ឈ្មោះ​កីឡាករ​បរទេស​បាន​ ៦ នាក់ ហើយនៅក្នុងការប្រកួតត្រូវបានអនុញ្ញាតឱ្យដាក់កីឡាករ​បរទេស​លេង​នៅ​លើ​ទីលានចំនួន ៤ នាក់ និង​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ​ ១ នាក់។ ក្រុម​នីមួយ​ៗ​អាច​ចុះ​ឈ្មោះ​កីឡាករ​ចូល​សញ្ជាតិ​ខ្មែរ​ បាន​ ១ នាក់។ ចំណែកគ្រូបង្វឹក​ត្រូវ​មាន​សញ្ញាប័ត្រ​ទាប​បំផុត​កម្រិត​ C​ License។

ការប្រកួតពានសម្តេចតេជោថ្នាក់ជាតិ លើកទី​១៩ រដូវកាល ២០២៥-២០២៦ ថ្នាក់​ជាតិ​ នឹងចាប់ផ្តើមពីថ្ងៃទី ២១ ខែ មករា រហូតដល់ថ្ងៃទី ២៤ ខែ ឧសភា ឆ្នាំ ២០២៦។ ខាង​ក្រោម​ជា​កម្មវិធី​ប្រកួត​ទាំង​ស្រុង៖

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម