Connect with us

ជីវិតកម្សាន្ដ

ក្រោយរៀបការ រ៉េ​ត សារីតា វិលមកពិភពសិល្បៈវិញ ដោយផ្តើមដុះខាត់​ជំនាញ​សិល្បៈភាពយន្ត និង​តន្ត្រី

បានផុស

នៅ

បន្ទាប់ពីស្ងប់ស្ងាត់អាជីពសិល្ប:មួយរយ:ពេល ស្រាប់តែបវរ​កញ្ញាឯក​កម្ពុជា​ អ្នកនាង រ៉េ​ត សារីតាបានប្រកាសងាកវិលរកឆ្នាំងចាស់នៃវិថីសិល្ប:ឡើងវិញ ដើម្បីបំពេញបំណងអ្នកគាំទ្ររបស់ខ្លួនក្រោយឃ្លាតឆ្ងាយវិស័យមួយនេះ ពោលគឺអំឡុងពេលនៃដំណឹងរៀបការស្វាមី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់ឱ្យតារា​ស្រី​អ្នកនាង រ៉េ​ត សារី​តា បាន​និយាយថា បច្ចុប្បន្នអ្នកនាង​បាន​ស​ម្រ​ច​ផ្អាក​ការងារ​មួយ​រយ:សិនដើម្បី​ងាក​មក​ដុះខាត់​ជំនាញ​សិល្បៈភាពយន្តនិង​តន្ត្រីឡើងវិញ។តាមរយ:ការបង្ហាញសំណើររបស់តារាស្រី រ៉េត សារី​តា នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនបានបញ្ជាក់ដោយខ្លីថា “សូមសម្រាកមួយរយៈខ្លីពីការងារ ដើម្បីមកដុះខាត់បន្ថែមលើចំណេះជំនាញសិល្បៈផ្នែកភាពយន្តនិងតន្រ្តី។

ដំណឹងនៃការវិលរកសិល្ប:របស់អ្នកនាង រ៉េ​ត សារី​តាខាងលើនេះបាន ធ្វើឱ្យមហាជនអ្នកគាំទ្របង្ហាញការសាទរនិងសប្បាយចិត្តគ្រប់គ្នា ខណ:ក៏មានអ្នកយល់ឃើញថា តារា​ស្រី​រូប​នេះ​ទំនងនាងពុំបោះបង់​អាជីពសិល្ប:ដែលនាងធ្លាប់ស្រលាញ់និងអះអាងថាខ្លួននៅ តែបន្តទៅមុខ​ ទោះបីជា​នាង​សម្រេច​រៀប​ការ​មាមាន គ្រួសាររួចទៅហើយនោះ។

កន្លងមកអតីតបវរកញ្ញា រ៉េ​ត សារី​តា ធ្លាប់​បាន​លើក​ឡើង​តាម​រយ:ការផ្តល់បទ​សម្ភាសន៍​មួយទៅ​ ថា ស ម្រាប់សិល្ប:នៃការ​ថត​ភាពយន្ត​គឺជា​ចំណង់​ចំណូល ចិត្ត​របស់​នាងដូច្នេះហើយទើប​ចង់​សាកល្បង​ចេញ​ដឹ កនាំ​ថត​ភាពយន្ត​ដោយ​ខ្លួនឯងដើម្បី​បាន​ដាក់​បញ្ចូ ល​គំនិត​ច្នៃ​ប្រតិដ្ឋ​ថ្មី​ៗ​ក្នុង​នាម​ជា​សិល្បករ​ជំនាន់​ក្រោ យ និង​ជា​តារា​សម្តែង​ម្នាក់​ដែល​ធ្លាប់​រួមការ​ងារ​ជាមួ យ​ផលិតករ​ជាតិ​-​អន្តរជាតិ​ជា​ដើម។

គួរម្លឹកថាអ្នកនាង រ៉េ​ត សារី​តា បាន​សម្រេច​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​លោក​Tomas ដែល​ជា​អ្នកជំនួញ​វ័យក្មេង រយៈពេល​៣​ថ្ងៃកាលពី​ថ្ងៃ​ទី​១៨, ១ ៩ និង​ថ្ងៃ​ទី​២០ ខែធ្នូឆ្នាំ​២០២៥នៅ​ក្នុង​ខេត្តសៀមរាប ដោយ​មានកម្ម​វិធី​ប្រពៃណី និង​បែប​អឺរ៉ុប ។កម្មវិធី​នេះ ក៏មានមិត្តភក្តិសិល្ប:រួមអាជីពនិង​បងប្អូន​សាច់ញាតជា​ច្រើន​បាន​ចូលរួមអបអរថ្ងៃសិរីសួស្តីនាងផងដែរ៕ ដោយ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម