ជីវិតកម្សាន្ដ
ជួបរឿងរន្ធត់ចិត្ត! ចែម ស្រីល័ក្ខ ប្រាប់អ្នកចម្រៀងស្រីៗច្រៀងពេលយប់ ប្រុងប្រយ័ត្នឱ្យបានខ្ពស់ពេលនៅម្នាក់ឯង
ថ្មីៗនេះ មានការភ្ញាក់ផ្អើលខណ:តារាចម្រៀងស្រីប្រចាំផលិតកម្មទីថោន ចែម ស្រីល័ក្ខ បានជួបរឿងដ៏ហួសចិត្តមួយបន្ទាប់ពីរូបនាងផ្ទាល់គឺបានត្រឹមតែបង្ហោះសារផ្ដាំដល់អ្នកចម្រៀងស្រីៗដែលចេញច្រៀងនៅពេលយប់ត្រូវតែមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ក្លាចជួបរឿងមិននឹកស្មានដល់ដូចខ្លួន។

តារាចម្រៀង ចែម ស្រីល័ក្ខ បានឱ្យដឹងថានេះជាលើ កទី១ហើយនៅក្នុងឆាកជីវិតដែលបានជួបហេតុការណ៍ដ៏គួរឱ្យរន្ធត់ចិត្តមួយខណ:ពេលដែលនាងកំពុង តែនៅក្នុងឡានសុខៗស្រាប់តែលេចមុខមនុស្សមួយក្រុមដោយអះអាងខ្លួនថាជាប៉ូលីសជិះមកឈប់បាំងមុខទ្បានរួចដេីរមកគោះកញ្ចក់ឱ្យខ្លួនចេញពីទ្បានដើម្បីឆែកឆេះនិងថាមានដីកាទៀតផង។
បើតាមសំណេររៀបរាប់របស់តារាចម្រៀងចែម ស្រីល័ក្ខ ណែនាំថា “សូមប្រុងប្រយ័ត្ន! លេីកទី១ដែលបានជួបក្នុងឆាកជីវិត សូមឲ្យបងប្អូនទាំងអស់ដែលធ្វេីដំណេីរយប់ស្ងាត់តែម្នាក់ឯង ជាពិសេសបងប្អូនសិល្បៈស្រីៗសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់ ! មិនប្រាកដថាជិះក្នុងទ្បាននៅតែមួយកន្លែងមានសុវត្ថិភាពទេ”។
ចែម ស្រីល័ក្ខ បន្តថា “ដូចរឿងដែលខ្ញុំបានជួបជាដេីមច្រៀងចប់ដេីរចូលទ្បានដែលកំពុងចតនិងកន្លែងមិនបាន២នាទីផងមានប៉ូលិសមួយក្រុមគ្នា៥-៦នាក់ (ជិះ២ទ្បាន)ជិះមកឈប់ពាំងមុខទ្បានខ្ញុំរួចដេីរចេញមកគោះកញ្ចក់ឲ្យចេញពីទ្បានឲ្យចេញមកក្រៅថាមានដីកា!មានដីកា! សួរចុះសួរទ្បេីងប្រកែកទ្បេីងហត់ចុងក្រោយនិយាយថាច្រទ្បំមនុស្សតេីធ្វេីការរបៀបណាទៅ មិនច្បាស់ហេីយដេីរចាប់?” ។
បន្ថែមពីនេះ ចែម ស្រីល័ក្ខ លើកឡើងថា ចុះបេីពេលនោះនាងនៅតែម្នាក់ឯង គ្មានមនុស្សប្រុសគេឯងនៅជិត តេីបងប៉ូលីសដែលធ្វេីការរាវមិនច្បាស់និង ចាប់នាងទៅដល់ណា ? វាជាមេរៀនជីវិតដែលជួបហេីយ ភ័យក៏លែងចេញតែបែរជាភាំងគាំង។នាងនិយាយថា “ខ្ញុំមានទាំងវីដេអូ តែមិនចង់វែងឆ្ងាយទេ ចាត់ទុកថាជាការយល់ច្រទ្បំ សុបិនអាក្រក់ និងជាមេរៀនផ្ដាំតៗគ្នសូមប្រុងប្រយ័ត្នឲ្យទាំងអស់គ្នាផងបងប្អូនសូមជួយស៊ែរបន្តឲ្យបងប្អូនបានដឹងទាំងអស់គ្នាផង”៕ ដោយ ៖ ចាន់រ៉ា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


