Connect with us

កីឡា

កម្ពុជា សម្រេច​មិន​ចូល​រួម​ប្រកួត​​កីឡាអាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១៣ នៅថៃ ក្នុង​ខែ​មករានេះ

បានផុស

នៅ

គណៈកម្មាធិការ​ជាតិ​ប៉ារ៉ាឡាំពិក​កម្ពុជា បាន​ផ្ញើ​លិខិត​ទៅ​សហព័ន្ធ​កីឡា​​ជន​ពិការ​អាស៊ី​អាគ្នេយ៍​ស្តី​ពី​ការ​ដក​ខ្លួន​ពី​ការ​ចូល​រួម​ប្រកួត​កីឡា​ជន​ពិការ​អាស៊ី​អាគ្នេយ៍ (អាស៊ានប៉ារ៉ាហ្គេម) លើក​ទី​១៣ ដែល​គ្រោង​ធ្វើ​ចាប់​ពី​ថ្ងៃ​ទី២០ ដល់​ទី​២៦ ខែ​មករា ឆ្នាំ ២០២៦ នៅ​ប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លិខិត​ដែល​បាន​ដាក់​ជូន​ទៅ​លោក Osoth Bhavilai ប្រធាន​សហព័ន្ធ​កីឡា​ជន​ពិការ​អាស៊ាន កាល​ពី​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ ២០២៦ របស់​លោក យី វាសនា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ារ៉ាឡាំពិក​កម្ពុជា​ បាន​លើក​ឡើង​ថា ស្ថិត​នៅ​ក្នុង​កាលៈទេសៈ​ដែល​មិន​អាច​មើល​ឃើញ​ទុក​ជា​មុន អត្តពលិក និង​ក្រុម​គ្រួសារ​របស់​ពួក​គេមិន​អាច​ចូល​រួម​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី​១៣ បាន​ទេ។

នេះ​ជា​ព្រឹត្តិការណ៍​កីឡា​ធំ​ផ្លូវ​ការ​​​លើក​ទី​២ ដែល​កម្ពុជា​សម្រេច​​ដក​ខ្លួ​ន​ពី​ការ​ចូល​រួម​ប្រកួត បន្ទាប់​ពី​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម លើក​ទី​៣៣ កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០២៥។ មុន​​​​ពេល​ដក​កីឡា​​គ្រប់​ប្រភេទ​ពី​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣៣​ កម្ពុជា​ក៏​បាន​ចូល​រួម​ក្នុង​ពិធី​បង្ហូត​ទង​ជាតិ​ផ្លូវ​ការ និង​ពិធី​បើក​ជា​ផ្លូវ​ការ​ដែរ។

ការ​សម្រេច​មិន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ធំ​ប្រចាំ​តំបន់​អាស៊ាន​ទាំង​ពីរ​ខាង​លើ ដោយសារ​ប្រទេស​ថៃ​បាន​ឈ្លាន​ពាន​យ៉ាង​ធ្ងន់​ធ្ងរ​មក​លើ​បូរណភាព​ទឹក​ដី​កម្ពុជា​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំ​ដែន៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម