ព័ត៌មានជាតិ
ដើមឆ្នាំ ២០២៦ ផ្លូវក្នុងក្រុងបាត់ដំបងចំនួន ៧ ខ្សែ ចាប់ផ្តើមផ្តើមស្ថាបនាកែលម្អឲ្យធំទូលាយ
ផ្លូវក្នុងក្រុងបាត់ដំបចំនួន ៧ ខ្សែ ត្រូវបានអាជ្ញាធរខេត្តបាត់ដំបងចាប់ផ្តើមស្ថាបនាជួសជុលឲ្យកាន់តែមានភាពទូលំទូលាយ ផ្តល់ភាពងាយស្រួលសម្រាប់ពលរដ្ឋធ្វើដំណើរ។
បើតាមរដ្ឋបាលក្រុង ផ្លូវដែលត្រូវស្ថាបនាជួសជុលកែលម្អក្នុងនោះមានផ្លូវមុខពេទ្យជីគក់ ស្ថិតក្នុងសង្កាត់វត្តគរ មានប្រវែង ៨៥០ ម៉ែត្រ និងទទឹង ១២ ម៉ែត្រ។ ផ្លូវស្រែ១០០០ ស្ថិតក្នុងសង្កាត់អូរចារ មានប្រវែង ៣២៩០ ម៉ែត្រ និងទទឹង ១០ ម៉ែត្រ។ ផ្លូវក្រោយវត្តទទួលតាឯក ស្ថិតក្នុងសង្កាត់ទួលតាឯកមានប្រវែង ២៦០០ ម៉ែត្រ និងទទឹង ១០ ម៉ែត្រ។ ផ្លូវស្រែ ១០០ ស្ថិតក្នុងសង្កាត់ស្លាកែត មានប្រវែង ១៥០០ ម៉ែត្រ និងទទឹង ១០ ម៉ែត្រ។ ផ្លូវជីបស្រេង ស្ថិតក្នុងសង្កាត់ស្វាយប៉ោមានប្រវែង ៥៥០ ម៉ែត្រ និងទទឹង ១០ ម៉ែត្រ។ ផ្លូវផ្សារពោធិ៍វង្ស ស្ថិតក្នុងសង្កាត់ចំការសំរោង មានប្រវែង១៣៨០ ម៉ែត្រ និងទទឹង ៨ ម៉ែត្រ។ ផ្លូវខាងត្បូងបូរីរោងចក្រ ស្ថិតក្នុងសង្កាត់ទួលតាឯកមានប្រវែង ៥៥០ ម៉ែត្រ និង ទទឹង ៥ ម៉ែត្រ។



ការស្ថាបនាកែលម្អផ្លូវក្នុងក្រុងខាងលើ រដ្ឋបាលក្រុងសហការជាមួយប្រជាពលរដ្ឋឲ្យរុះរើសំណង់ដែលធ្វើប៉ះពាល់ដល់ចំណីផ្លូវ ខណះពលរដ្ឋក៏ស្នើឲ្យមានការសម្របសម្រួលសងការខូចខាតមួយចំនួនផងដែរ។
បើតាមការគូសបញ្ជាក់បន្ថែមពីមន្រ្តីអាជ្ញាធរបានឲ្យដឹងថា ផ្លូវដែលត្រូវជួសជុលទាំង ៧ ខ្សែ មួយចំនួនក៏ត្រូវរៀបចំកាយដាក់ប្រព័ន្ធលូដើម្បីបញ្ចៀសការកកស្ទះទឹកក្នុងក្រុងនារដូវវស្សារខាងមុខ ខណះគម្រោងសាងសង់ស្ថាបនាជួសជុលប្រព័ន្ធលូក្នុងក្រុង ទាំងត្រើយខាងកើតនិងខាងលិចស្ទឹងសង្កែបានសាងសង់បញ្ចប់រួចរាលជាស្ថាពរ។
លោក ព្រួញ រិទ្ធីថា ប្រធានមន្ទីរសាធារណះការនិងដឹងជញ្ជូនខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា ខាងមន្ទីរកំពុងរៀបចំនីតិវិធីបន្ត ដើម្បីដាក់ដេញថ្លៃលើគម្រោងការស្ថាបនាជួសជុលផ្លូវចំនួន ២១ ខ្សែទៀត នៅក្នុងដើមខែកុម្ភៈនេះ ក្រោយគម្រោងស្ថារប្រព័ន្ធលូក្នុងខេត្តទាំងខាងកើតនិងខាងលិចស្ទឹងសង្កែបានស្ថាបនារួចរាល់ហើយ គិតតត្រឹមថ្ងៃទី១៤ ខែកមរា ឆ្នាំ២០២៦៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


