ព័ត៌មានជាតិ
អាជ្ញាធរព្រមានរោងចក្រផលិតដំណាប់ស្វាយក្នុងស្រុករតនមណ្ឌល អាចបិទរោងចក្រជាស្ថាពរករណីមិនគោរពវិធានការបរិស្ថាន
ក្រុមការងារក្រសួងបរិស្ថានបានចុះពិនិត្យជាមួយមន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្ត និងរដ្ឋបាលស្រុករតន:មណ្ឌលនៅថ្ងៃទី២១-២២ ខែមេសា ឆ្នាំ២០២៦ បានរកឃើញរោងចក្រផលិតដំណាប់ស្វាយ បៃ ស៊ីង សេង ស្ថិតនៅក្នុងស្រុករតន:មណ្ឌលខេត្តបាត់ដំបង បានបញ្ចេញសំណល់រាវនៅក្នុងអូរត្រែង ដែលបង្កឲ្យមានការបំពុលទឹក ងាប់ត្រី និងបំពុលបរិស្ថានដែលមានវិសាលភាពរយះចម្ងាយពីរោងចក្រ ២ គីឡូម៉ែត្រ។

ក្នុងការដាក់ចេញវិធានការឆ្លើយតប ក្រសួងបរិស្ថានតម្រូវឲ្យរោងចក្រផលិតដំណាប់ស្វាយខាងលើត្រូវតែអនុវត្តលើលក្ខខណ្ឌចំនួន ៣ ក្នុងនោះមាន÷
១-ផ្អាកដំណើរការផលិតកម្មរោងចក្រ រហូតដល់អាងប្រព្រឹត្តិកម្មសំណល់រាវបានសាងសង់រួចរាល់ និងដំណើរការអនុលោមតាមបទដ្ឋានបរិស្ថាន។
២-ត្រូវធ្វើការបិទលូបង្ហូសំណល់រាវនិងទឹកភ្លៀងទាំងអស់ មិនឲ្យមានការបញ្ចេញពីទីតាំងរោចក្រចូលទៅក្នុងអូរត្រែង។
៣-ត្រូវទទួលរងពិន័យអន្តរការណ៍ ករណីមិនរាងចាលត្រូវផ្តល់សំណងការខូចខាតបរិស្ថាន តាមការវាយតម្លៃជាក់ស្តែងពីមន្ត្រីជំនាញ។


ជាថ្មីម្តងទៀត ក្រសួងបរិស្ថានបញ្ជាក់ថា នឹងបិទរោងចក្រជាស្ថាពរក្នុងករណីមិនគោរពតាមគោលការខាងលើ ឬនៅតែប្រព្រឹត្តកំហុសម្តងទៀត ខណះការចុះណែនាំនៅថ្ងៃទី២១-២២ខែមេសា ឆ្នាំ២០២៦នេះ មិនមែនជាលើកទី១នោះទេ ហើយមន្ត្រីជំនាញនឹងចាត់វិធានការតាមច្បាប់ បើសិនជាលក្ខខណ្ឌទាំង៣ គ្មានប្រសិទ្ធិភាពលើម្ចាស់រោងចក្រខាងលើនេះ៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


