ព័ត៌មានជាតិ
ក្លិនស្អុយចេញពីកាកសំណល់ហាងផឹកស៊ីមួយកន្លែង បង្កផលប៉ះពាល់អារម្មណ៍ពលរដ្ឋក្នុងក្រុងបាត់ដំបង
កាកសំណល់ដែលមានក្លិនស្អុយអសោចស្ថិតនៅជិតហាងផឹកសុីមួយកន្លែងដែលមានយីហោ (ដៃបង) មានទីតាំងនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង ផ្លូវក្នុងភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង បានបង្កជាក្លិនស្អុយអសោច ដែលនាំឲ្យពលរដ្ឋរស់នៅជិតក្បែររួមអ្នកដំណើរផងបានត្អួញត្អែរនិងរិះគន់ថា អាជ្ញាធរសង្កាត់មិនបានគិតដល់សុខភាពរបស់ពួកគេ ដែលរស់នៅប្រចាំថ្ងៃ ដោយប្រឈមក្លិនស្អុយរាល់យប់ថ្ងៃ ធ្វើឲ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។


អ្នកស្រី ចាន់ នី ដែលតែងតែដឹកកូនទៅរៀនរាល់ថ្ងៃ ហើយឆ្លងកាត់គំនរកាកសំណល់នេះបាននិយាយថា ក្នុងមួយថ្ងៃៗឲ្យតែឆ្លងកាត់ទីតាំងកាកសំណល់នេះ អ្នកស្រីពិបាកទ្រាំណាស់។
ពលរដ្ឋលើកជាចម្ងល់ «តើហេតុអ្វីបានអាជ្ញាធរមិនចុះពិនិត្យ និងដឹកជញ្ជូនចេញឲ្យបានឆាប់ ហើយទុករហូតដល់មានក្លិនអសោច ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព ជាពិសេសលើក្មេងតូចៗបែបនេះ?។
ចំណែកម្ចាស់ហាងខាងលើក៏មិនខ្វល់ខ្វាយរឿងក្លិននិងនៅតែបន្តបោះចោលកាកសំណល់បន្ថែមទៀត ខណះដែលកាកសំណល់ទាំងនេះបានកើតឡើងតាំងពីមុនចូលឆ្នាំ ហើយពលរដ្ឋដែលនៅក្បែរបានប្រាប់ថា កាកសំណល់នេះបានបង្កឡើងពីហាងផឹកសុីនៅទីនោះ គិតតែបោះចោលដោយមិនគឹតពីសុខភាពអ្នកភូមិរស់នៅប្រចាំថ្ងៃ។
ប្រជាពលរដ្ឋសំណូមពរដល់អាជ្ញាធរសង្កាត់រតន: ជួយប្រមូលដឹកជញ្ជូនចេញឲ្យបានឆាប់រហ័សមុនរដូវវស្សាចូលមកដល់។
ជុំវិញកាកសំណល់បង្កផលប៉ះពាល់ដល់ពលរដ្ឋ អាជ្ញាធរសង្កាត់ថា អត់ទាន់បានដឹងថាមានគំនរកាកសំណល់នេះទេ ចាំឲ្យខាងអនាម័យក្រុងចុះពិនិត្យមើល និងចុះណែនាំដល់ម្ចាស់ហាងផងដែរ៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


