ព័ត៌មានជាតិ
នៅឯហ្វីលីពីន ប្រមុខការទូតកម្ពុជាជួបជាមួយបណ្ដាសមភាគីអាស៊ាន ដោយជជែកពីការពង្រឹងចំណងមិត្តភាព
យកពេលចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានឆ្លៀតជួបដាច់ដោយឡែកជាមួយសមភាគីអាស៊ានមួយចំនួន ដើម្បីជជែកពីការជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីសម្រាប់ជាប្រយោជន៍ទៅវិញទៅមក។

បើតាមក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោក Dato Erywan Pehin Yusof រដ្ឋមន្ត្រីការបរទេសទី២របស់ប្រទេសព្រុយណេ ដោយរដ្ឋមន្ត្រីទាំងពីរ បានលើកឡើងពីចំណងមិត្តភាពដ៏ស៊ីជម្រៅ និងជាទីជឿទុកចិត្តគ្នាទៅវិញទៅមករវាងកម្ពុជា និងព្រុយណេ ហើយបានបញ្ជាក់ជាថ្មីអំពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
នៅក្នុងជំនួបនោះ ក៏បានពិភាក្សាពីការត្រៀមរៀបចំដំណើរទស្សនកិច្ចផ្លូវការរបស់លោក ប្រាក់ សុខុន ទៅកាន់ប្រទេសព្រុយណេ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងឆមាសទី១ នៃឆ្នាំ២០២៦នេះ។

នៅថ្ងៃដដែលនោះ លោក ប្រាក់ សុខុន បានបន្តជួបទ្វេភាគីជាមួយលោក ឡេ ហ័យជុង រដ្ឋមន្ត្រីការបរទេសវៀតណាម។ លោក ប្រាក់ សុខុន និងលោក ឡេ ហ័យជុង បានរំលឹកឡើងវិញនូវលទ្ធផលប្រកបដោយផ្លែផ្កាក្នុងកិច្ចប្រជុំ លើកទី២១ នៃគណៈកម្មការចម្រុះ (JC) ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលបានប្រព្រឹត្តទៅកាលពីដើមខែធ្នូ ឆ្នាំ២០២៥ នៅខេត្តសៀមរាប ដែលជាផែនទីបង្ហាញផ្លូវសម្រាប់ការបន្តពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងវៀតណាម។

លោករដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏បានជួបជជែកក្រៅផ្លូវការជាមួយលោក Dato’ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីផងដែរ ក្នុងពេលដែលថ្នាក់ដឹកនាំទាំងពីរចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន។ លោក ប្រាក់ សុខុន បានបញ្ជាក់ជាថ្មីពីការវាយតម្លៃខ្ពស់របស់កម្ពុជាចំពោះតួនាទីដ៏សំខាន់របស់ម៉ាឡេស៊ី ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់ និងជំរុញឱ្យមានការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីរវាងកម្ពុជា និងថៃ។
លោកបានអបអរសាទរចំពោះប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២៥ ដែលសម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ស្ថិរភាព និងកំណើនក្នុងតំបន់៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


