ព័ត៌មានជាតិ
រដ្ឋបាលខណ្ឌឫស្សីកែវ ប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៤ ដើម្បីពិនិត្យបន្តជំរុញការងារអភិវឌ្ឍក្នុងមូលដ្ឋាន
នាព្រឹកថ្ងៃសុក្រ ទី៣០ ខែមករា ឆ្នាំ២០២៦ នៅសាលប្រជុំរដ្ឋបាលខណ្ឌឫស្សីកែវ បានបើកកិច្ចប្រជុំសាមញ្ញលើកទី២០ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខណ្ឌឫស្សីកែវ ក្រោមអធិបតីភាព លោក ជុំ បាយ័នវិបុល ប្រធានក្រុមប្រឹក្សាខណ្ឌឫស្សីកែវ និងលោក ស្មាស់ រិទ្ធី អភិបាលរងខណ្ឌ ជាតំណាងលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ។

កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់ សមាជិក និងសមាជិកាក្រុមប្រឹក្សាខណ្ឌ គណៈអភិបាលខណ្ឌ តំណាងលោកអធិការនគរបាលខណ្ឌ តំណាងលោកមេបញ្ជាការកងរាជអាវុធហត្ថ គណៈនាយក លោក លោកស្រី ប្រធានការិយាល័យទាំង១១ លោកចៅសង្កាត់ទាំង៧ ព្រមទាំងអង្គភាព និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។ ពិនិត្យពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗ ចំនួន៩ ចំណុច រួមមាន៖ ការពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៤ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ការពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្តសកម្មភាពការងាររបស់រដ្ឋបាលខណ្ឌឫស្សីកែវ ប្រចាំខែមករា ឆ្នាំ២០២៦។


ជាមួយគ្នានេះដែរ អង្គប្រជុំក៏បានពិនិត្យ និងអនុម័តសេចក្តីព្រាងសេចក្តីណែនាំស្តីពីដំណើរការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧–២០២៩) ព្រមទាំងប្រតិទិនការងារសម្រាប់ការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧–២០២៩) របស់រដ្ឋបាលខណ្ឌឫស្សីកែវ។ បន្ថែមពីនេះ អង្គប្រជុំបានអនុម័តលើសេចក្តីព្រាងការបង្កើតសមាសភាពក្រុមការងារ កសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៧–២០២៩) ក៏ដូចជាការបង្កើតសមាសភាពក្រុមការងារចុះសិក្សាគម្រោងមូលនិធិអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ សម្រាប់ឆ្នាំ២០២៧។


អង្គប្រជុំក៏បានពិនិត្យ និងអនុម័តលើសេចក្តីព្រាងការបង្កើតគណៈកម្មការគ្រប់គ្រងគម្រោង ដាក់ប្រព័ន្ធលូ ជួសជុលអណ្តូងលូ ស្តារលូ ស្ថាបនាផ្លូវបេតុងឆ្អឹងដែក ជួសជុលជង្ហុកសំបុកមាន់ និងការងារអ៊ុតកៅ AC ព្រមទាំងការជួសជុលអគារ សម្រាប់ឆ្នាំ២០២៧ របស់រដ្ឋបាលខណ្ឌឫស្សីកែវ។
ក្រៅពីនេះ អង្គប្រជុំបានអនុម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តជូនមន្ត្រីរាជការប្រចាំខែមករា ឆ្នាំ២០២៦ របស់រដ្ឋបាលខណ្ឌឫស្សីកែវ និងពិភាក្សាលើបញ្ហាផ្សេងៗ (បើមាន) ដោយមានការឯកភាព និងយល់ព្រមជាឯកច្ឆន្ទ៕ អត្ថបទ ៖ សំណាង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ


