Connect with us

សេដ្ឋកិច្ច

​ហាងឆេង​មាស​ដាំក្បាលចុះ​ក្រោម ៦ ​ពាន់ដុល្លារ ​មួយតម្លឹង​

បានផុស

នៅ

តម្លៃ​ហាងឆេងមាស​បាន​ដាំក្បាលចុះ​ក្រោម ​៦ ​ពាន់ដុល្លារ ក្នុងមួយតម្លឹង ​នៅថ្ងៃសៅរ៍ទី ៣១ ​ខែមករា ​ឆ្នាំ ២០២៦ ​នេះ ​ ​បន្ទាប់ពីកើនឡើង​ដល់ជិត ៧ ​ពាន់ដុល្លារ ​ក្នុងមួយតម្លឹង ​កាលពីថ្ងៃព្រហស្បតិ៍។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សា​យោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities បានអះអាងថា ប្រសិនបើស្ថានភាពនយោបាយមានភាពតានតឹង ​ឬក៏ពាក់ព័ន្ធ​ជាមួយ​ពន្ធ​មួយចំនួន តម្លៃហាងឆេងមាសអាចនឹងឡើងដល់ ៧ ពាន់ដុល្លារក្នុងមួយតម្លឹង នៅពាក់កណ្ដាលឆ្នាំ ២០២៦ នេះ ប៉ុន្តែនៅ​ចន្លោះឆមាសទី១ មានឹងមានការធ្លាក់ចុះ។​

​លោក ឡុង សំណាង បន្ថែមថា៖ «​ការធ្លាក់ចុះនេះ ជាធម្មតាគេវិភាគទៅលើចិត្តសាស្ត្រ ឬក៏របៀប​នៃ​ការ​វិនិយោគរបស់ធនាគារធំៗ គេតែងតែយកផលចំណេញក្នុងអំឡុងឆមាស ឬក៏ត្រីមាសទី១ មុន ដោយ​សារតែតម្លៃហាងឆេងមាសឡើងដល់គោលដៅដេលគេចង់បាន ​ប៉ុន្តែវាស្ទុះឡើងទៀត ​បន្ទាប់​ពី​ការធ្លាក់ចុះហើយ»។​

​គិត​ត្រឹម​ម៉ោង​ ៨ ព្រឹក​ថ្ងៃទី​ ៣១ ខែមករា ឆ្នាំ ២០២៦ ​តម្លៃមាស​តាម​បណ្ដា​ហាង​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ​លក់​ចេញ​ក្នុង​តម្លៃ ៥៩០ ដុល្លារ ក្នុង​មួយជី​៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម