Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល វាយប្រហារអាកាស សម្លាប់ពលរដ្ឋប៉ាឡេស្ទីន ១១នាក់ទៀត នៅ ហ្គាហ្សា

បានផុស

នៅ

ពលរដ្ឋប៉ាឡេស្ទីនចំនួន១១នាក់ទៀត ត្រូវបានបញ្ជាក់ថាស្លាប់ ក្នុងការវាយប្រហារអាកាសរបស់អ៊ីស្រាអែលចំនួន២លើក លើតំបន់ហ្គាហ្សា កាលពីថ្ងៃអាទិត្យទី១៥ខែកុម្ភៈឆ្នាំ២០២៦។

(រូប៖ Reuters)

តាមការផ្សាយរបស់ BBC ដោយដកស្រង់ប្រភពពីអង្គការការពារជនស៊ីវិលនិងមន្ត្រីសុខាភិបាលប៉ាឡេស្ទីន, ការវាយប្រហារនេះគឺកើតឡើង៣ទីតាំងផ្សេងៗគ្នា។

ការវាយប្រហារដំបូងគឺកើតឡើងនៅជំរំជនភៀសខ្លួន Jabalia ភាគខាងជើងហ្គាហ្សា ដោយសម្លាប់ពលរដ្ឋប៉ាឡេស្ទីន៥នាក់ ខណៈការវាយប្រហារទី២ កើតឡើងនៅតំបន់ Khan Younis ភាគខាងត្បូងហ្គាហ្សា សម្លាប់មនុស្ស៥នាក់ទៀត ចំណែកលើកទី៣ គឺនៅសង្កាត់ Tal al-Hawa ខាងកើតក្រុងហ្គាហ្សា សម្លាប់មនុស្សម្នាក់ជាមេបញ្ជាការក្រុមជីហាដឥស្លាមប៉ាឡេស្ទីនលោក Sami al-Dahdouh។

(រូប៖ Reuters)

ទោះបែបនេះ អ៊ីស្រាអែលបានចេញមុខនិយាយការពារខ្លួន ដោយអះអាងថា ការវាយប្រហារទាំងនេះ គឺគ្រាន់តែកំណត់លើគោលដៅភេរវកម្មប៉ុណ្ណោះ។

ហេតុការណ៍ចុងក្រោយបំផុតនេះ កើតឡើងចំពេលភាគីជម្លោះ ត្រៀមលក្ខណៈអនុវត្តដំណាក់កាលទីពីរនៃកិច្ចព្រមព្រៀងឈប់បាញ់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក។

(រូប៖ Reuters)

យ៉ាងណា ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់ដំណាក់កាលទីមួយ ចូលជាធរមានមក ក្រសួងសុខាភិបាលហ្គាហ្សាដែលគ្រប់គ្រងដោយក្រុមហាម៉ាស អះអាងថា មនុស្សយ៉ាងតិច៦០០នាក់ត្រូវបានសម្លាប់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម