Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកនឹង​​បើក​កិច្ចប្រជុំ​​ប្រឹក្សា​សន្តិ​ភាពសប្តាហ៍​ក្រោយ ​​រកមូលនិធិ ដើម្បី​​​ស្តារ​តំបន់​ហ្គាហ្សាឡើងវិញ​

បានផុស

នៅ

សហរដ្ឋអាមេរិកគ្រោង​នឹង​បើកកិច្ចប្រជុំលើកដំបូងនៃ​ក្រុម​ប្រឹក្សា​សន្តិ​ភាពនៅ​ដើមសប្តាហ៍ក្រោយ ​ពិភាក្សាពីការផ្តល់​មូល​និធិ ដើម្បី​​ស្តារ​តំបន់​ហ្គាហ្សា​ឡើង​វិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក ត្រាំក្នុង​សេតវិមាន។ Reuters

យោងតាម NHK News Japan, ចុះ​ផ្សាយ​ថ្ងៃទី១០ ខែ​កុម្ភៈ ឱ្យ​ដឹង​ថាគិត​ត្រឹម​ថ្ងៃ​អង្គារ មាន​រយៈពេលបួន​ខែ​ចាប់​តាំង​ពីបទឈប់បាញ់​ចូល​ជាធរ​មាន​នៅ​ហ្គាហ្សា។

អ៊ី​ស្រាអែល និងក្រុមហាម៉ាស​បាន​ព្រម​ព្រៀង​បទ​ឈប់​បាញ់​ដែល​ដឹកនាំដោយសហរដ្ឋអាមេរិក កាល​ពី​ខែតុលា​ឆ្នាំ​មុន បន្ទាប់​ពី​មាន​ការ​ប្រយុទ្ធ​គ្នា​អស់​ពីរ​ឆ្នាំ។

លើស​ពី​នេះ ច្រកព្រំដែន Rafah ជាមួយ​អេហ្ស៊ីប​បានបើកឡើងវិញក្នុង​ខែ​នេះ ខណៈ​ដែល​ក្រុងវ៉ាស៊ីនតោន​បាន​ប្រកាស​ពីការចាប់​ផ្តើម​ដំណាក់​កាលទី ២ នៃ​ផែន​ការសន្តិភាពរបស់​ខ្លួន​។

ដំណាក់​កាល​នេះ ​រួម​មាន​ការ​ចាប់​ផ្តើម​ក្រុម​​ប្រឹក្សា​សន្តិភាព ​ដែល​​ធ្វើ​​​​ឡើង​​ដើម្បី​​ត្រួត​​ពិនិត្យ​​អភិបាល​កិច្ច​​នៃ​​តំបន់​​ហ្គាហ្សា។

លើសពី​នេះ សារព័ត៌មានអាមេរិករាយការណ៍ថា ប្រធានាធិបតីសហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ​ គ្រោង​នឹង​កោះ​ប្រជុំ​ក្រុមប្រឹក្សា​ភិបាលសន្តិភាព​​នៅថ្ងៃទី ១៩ ខែកុម្ភៈ ដោយ​មាន​ប្រទេស​អារ៉ាប់ និង​សមាជិក​ផ្សេង​ទៀត​ចូលរួម។

យោង​តាម​របាយការណ៍​មួយ​បាន​ឱ្យ​ដឹង​ថា​ ការ​រៃអង្គាស​ថវិកា​សម្រាប់​ស្តារ​ឡើងវិញ គឺស្ថិតនៅ​ក្នុង​សេចក្តី​ព្រាង ប៉ុន្តែ​ការ​ចំណាយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​មានចំនួន​ច្រើន​។

យ៉ាងណា អង្គការសហប្រជាជាតិ(UN) បានដាក់តួលេខនេះប្រហែល ​៧០ ប៊ីលាន​ដុល្លារ​អាមេរិក​។

គួរ​បញ្ជាក់​ថា មនុស្ស​​ជា​ច្រើន​​នៅ​​ហ្គាហ្សា​​នៅ​តែ​បន្ត​​រស់​នៅ​​ក្នុង​​តង់​ កៅ​ស៊ូ ​ដែល​ជា​ផ្ទះ​​របស់​​ពួកគេ​ ​ចំណែក​សំណង់​អគារ​​ក្លាយ​​ទៅ​ជា​​គំនរ​​បាក់​បែក។

អ៊ីស្រាអែល​បាន​​ធ្វើ​​ការ​​វាយ​​ប្រហារ​​ជា​បន្តបន្ទាប់ ​ដោយ​​អះអាង​​ថា​​មាន​​ការ​​រំលោភ​​បទ​​ឈប់​បាញ់​ដោយ​ក្រុម​ហាម៉ាស​។

មិន​តែ​ប៉ុណ្ណោះ ក្រសួង​សុខាភិបាល​ក្នុងតំបន់ហ្គាហ្សា​បាន​និយាយ​​ថា មនុស្ស​ចំនួន ៥៨១ នាក់​ បាន​ស្លាប់​ក្នុងរយៈពេល ៤ខែ ចាប់​តាំង​ពី​បទ​ឈប់​បាញ់​ចាប់​ផ្តើម​​៕

ប្រែ​សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម