Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិកដាក់ពង្រាយ​ប្រព័ន្ធ​មីស៊ីល​បន្ថែម​ទៀត​នៅ​ហ្វីលីពីន ទោះ​មាន​ការ​ជំទាស់​ពីចិន

បានផុស

នៅ

សហរដ្ឋអាមេរិកកំពុងពង្រឹងវត្តមានយោធារបស់ខ្លួនទ្វេដងនៅអាស៊ីអាគ្នេយ៍ ដោយប្រកាសពីផែនការដាក់ពង្រាយប្រព័ន្ធមីស៊ីល​បច្ចេកវិទ្យាខ្ពស់បន្ថែមទៀតទៅកាន់ប្រទេសហ្វីលីពីន ដើម្បីទប់ទល់នឹងឥទ្ធិពល​របស់​ក្រុង​ប៉េកាំង​នៅ​សមុទ្រចិនខាងត្បូង។

សកម្មភាព​សមយុទ្ធ​បាញ់​មីស៊ីល​អាមេរិក​នៅ​ហ្វីលិពីនឆ្នាំ​២០២៣ (រូបថត៖ យោធា​អាមេរិក)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាមសារព័ត៌មាន Asahi ការ​ប្រកាស​អំពី​ផែនការ​នេះ ធ្វើ​ឡើង​បន្ទាប់ពីកិច្ចពិភាក្សាកម្រិតខ្ពស់នៅទីក្រុងម៉ានីលកាលពីថ្ងៃអង្គារ​​ទី​១៧​ខែ​កុម្ភៈ​ឆ្នាំ​២០២៦រវាង​សម្ព័ន្ធមិត្តទាំងពីរ។ ខណៈពេលដែលប្រព័ន្ធ Typhon និងឧបករណ៍បាញ់​មីស៊ីល​ប្រឆាំងនាវាដែលមានស្រាប់ ដែលអាចវាយប្រហារគោលដៅក្នុងចម្ងាយជាង​១៦០០​គីឡូម៉ែត្រ បានធ្វើ​ឲ្យ​ចិនមានការព្រួយបារម្ភរួចទៅហើយនោះ ពេលនេះអាមេរិកសន្យានឹងបង្កើនការដាក់ពង្រាយគ្រឿងយុទ្ធោបករណ៍​ទំនើបបំផុត និងប្រព័ន្ធគ្មានមនុស្សបើកបន្ថែមទៀត។ ទីក្រុងប៉េកាំងបានទាមទារម្តងហើយម្តងទៀត​ឲ្យដកអាវុធទាំងនោះចេញ ដោយព្រមានពីការគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ ប៉ុន្តែប្រធានាធិបតី Ferdinand Marcos Jr. នៅតែរក្សាជំហររឹងមាំ ដោយអះអាងពីសិទ្ធិអធិបតេយ្យភាពរបស់ទីក្រុងម៉ានីលក្នុងការការពារទឹកដីរបស់ខ្លួន។

បន្ថែម​​ពី​នេះ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំ​សហរដ្ឋ​អាមេរិក លោក Jose Manuel Romualdez បានបញ្ជាក់ច្បាស់ថា អាវុធដ៏ទំនើបទាំងនេះគឺសម្រាប់តែការទប់ស្កាត់​ប៉ុណ្ណោះ ដោយលោកកត់សម្គាល់ថា រាល់សកម្មភាពឈ្លានពានរបស់ចិន មានតែធ្វើ​ឲ្យ​ទីក្រុងម៉ានីលកាន់តែប្តេជ្ញាចិត្តក្នុងការពង្រឹងឃ្លាំងអាវុធរបស់ខ្លួន។ ក្រៅពីការដាក់ពង្រាយបណ្តោះអាសន្ន ហ្វីលីពីន​ក៏​កំពុង​សិក្សាពីការទិញយកប្រព័ន្ធបាញ់បង្ហោះ​មីស៊ីល​កម្រិតខ្ពស់ដោយខ្លួនឯង ដើម្បីធ្វើទំនើបកម្មកងទ័ពផង​ដែរ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម