Connect with us

ព័ត៌មានអន្ដរជាតិ

វិស័យឯកជនឥណ្ឌូណេស៊ីស្នើឱ្យរដ្ឋាភិបាល​លុប​ចោល​គម្រោងនាំចូលរថយន្ត Pickup រាប់សែនគ្រឿងពីឥណ្ឌា

បានផុស

នៅ

វិស័យឯកជននៅឥណ្ឌូណេស៊ី កំពុងអំពាវនាវឱ្យរដ្ឋាភិបាលរបស់ខ្លួន លុបចោលនូវគម្រោងនាំចូលរថយន្តភីកអាប់ (Pickup) ប្រមាណ ១០៥ ០០០ គ្រឿង ពីប្រទេសឥណ្ឌា ដោយបារម្ភពីផលប៉ះពាល់ដល់ឧស្សាហកម្មរថយន្តក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe នៅថ្ងៃអាទិត្យ ទី ២២ ខែកុម្ភៈ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Saleh Husin អនុប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌូណេស៊ី (Kadin) បាននិយាយថា សភាពាណិជ្ជកម្ម​បានស្នើសុំឱ្យលោកប្រធានាធិបតី ប្រាបូវូ ស៊ូប៊ីយ៉ានតូ លុបចោលគម្រោង បន្ទាប់ពីបាន​ពិគ្រោះយោបល់ជាមួយក្រុមហ៊ុនផលិតរថយន្ត និងសមាគមឧស្សាហកម្ម។

លោក Saleh បាននិយាយក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃអាទិត្យនេះ​ថា៖ «បន្ទាប់ពីបានស្តាប់មតិយោបល់ពីអ្នកចូលរួមក្នុងឧស្សាហកម្មរួចមក យើងជំរុញឱ្យលោកប្រធានាធិបតី ប្រាបូវូ លុបចោលផែនការនាំចូលរថយន្តពាណិជ្ជកម្មចំនួន ១០៥ ០០០ គ្រឿង»។

លោក​បន្តថា ការ​នាំ​ចូល​យានយន្ត​ដែល​ផលិត​រួច​រាល់​ អាច​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុង​ស្រុក និង​នាំ​មក​នូវ​អត្ថប្រយោជន៍​តិចតួច​ដល់​ប្រទេស។ ក្រុមហ៊ុន​ផលិត​ក្នុង​ស្រុក ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ផ្តល់​យានយន្ត​សម្រាប់​កម្មវិធី​សហប្រតិបត្តិការ​ជនបទ​របស់​រដ្ឋាភិបាល ក្រោម​ផែនការរបស់លោក ប្រាបូវូ។

លោក​បាន​បន្ថែម​ថា វិស័យ​រថយន្ត​របស់​ប្រទេស​ឥណ្ឌូណេស៊ី​មាន​សមត្ថភាព​ផលិត​រថយន្ត​ភីកអាប់​រាប់​សែន​គ្រឿង​ជា​រៀងរាល់​ឆ្នាំ ទោះបីជា​ការ​ប្រើប្រាស់​នៅ​រោងចក្រ​នៅ​តែ​ទាប​ជាង​សក្តានុពល​ក៏ដោយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម