ព័ត៌មានជាតិ
ផ្លូវលេខ ៣៧១ ស្រុកឆ្លូង នឹងចាប់ផ្តើមស្ថាបនាលើកកម្រិតគុណភាពដើម្បីសម្រួលដល់ការធ្វើចរាចរណ៍
កំណាត់ផ្លូវខេត្តលេខ ៣៧១ ប្រវែង ១ ៧៦០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតក្នុងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ នឹងស្ថាបនាផ្លូវដោយក្រាលកៅស៊ូ DBST និងស្ថាបនាស្ពានព្រែកសំរោង ជាស្ពានបេតុងសរសៃដែក ប្រវែង ១៨ម៉ែត្រ ទទឹង ១០,៩ម៉ែត្រ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ បានឱ្យដឹងថា មន្ទីរសាធារណការខេត្តនឹងចាប់ផ្តើមអនុវត្តការងារស្ថាបនាផ្លូវដោយក្រាលកៅស៊ូ DBST ប្រវែង ១ ៧៦០ម៉ែត្រ ទទឹង ៧ម៉ែត្រ ចិញ្ចើមដីល្បាយថ្ម ទទឹង១,៥ម៉ែត្រ សងខាង ចាប់ពី គីឡូម៉ែត្រ ៧៥+៦០៣ ដល់ គីឡូម៉ែត្រ ៧៧+៣៦៣ ផ្លូវសងខាងក្បាលស្ពាន ប្រវែង ១០០ម៉ែត្រ ទទឹង ១០ម៉ែត្រ គូសគំនូសចរាចរណ៍ ទំហំ ១ ០១៤ម៉ែត្រការ៉េ ដាក់ផ្លាកសញ្ញាចរាចរណ៍ ចំនួន ០៩ផ្លាក និងការងារ ស្ថាបនាស្ពានព្រែកសំរោង អំពីបេតុងសរសៃដែក ប្រវែង ១៨ម៉ែត្រ ទទឹង ១០,៩ម៉ែត្រ ត្រង់ គីឡូម៉ែត្រ ៨០+៣៦០ នៅលើ កំណាត់ផ្លូវខេត្តលេខ ៣៧១ ស្ថិតក្នុងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ដើម្បីលើកកម្រិតគុណភាពផ្លូវ និងសម្រួលដល់ការធ្វើចរាចរណ៍។

មន្ទីរ បានស្នើសុំបងប្អូនប្រជាពលរដ្ឋដែលរស់នៅ និងប្រកបរបរលក់ដូរនៅតាមដងផ្លូវពាក់ព័ន្ធខាងលើ មានការយោគយល់ និងស្មារតីចូលរួមចំណែករុះរើសំណង់ផ្សេងៗដែលប៉ះពាល់ដល់ការដ្ឋាន ដូចជា៖ សំយាបផ្ទះ តូបលក់ដូរ ការដាក់តាំងសម្ភារ និងសំណង់ប៉ះពាល់គ្រប់ប្រភេទ ចំពោះអង្គភាពអគ្គិសនីខេត្ត ក្រុមហ៊ុនខ្សែកាប អុបទិច អាជីវកម្មទឹកស្អាត សូមរុះរើបណ្តាញចេញផុតពីការដ្ឋាន ពិសេស អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងឡាយ សូមចូលរួមសហការ ដើម្បីឱ្យគម្រោងការងារនេះដំណើរការបានដោយរលូន ទាន់ពេលវេលាកំណត់ និងជៀសវាង មានបាតុភាពផ្សេងៗកើតឡើង។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចេះ សង្ឃឹមយ៉ាងមុតមាំថាៈ សាធារណជន ប្រជាពលរដ្ឋ ដែលរស់នៅ និងលក់ដូរក្នុងទីតាំងខាងលើ អង្គភាពអគ្គិសនីខេត្ត ក្រុមហ៊ុនខ្សែកាបអុបទិច និងអាជីវកម្មទឹកស្អាត ពិតជាអនុវត្តបានល្អ និងដោយស្មារតីយោគយល់ខ្ពស់។
កំណាត់ផ្លូវខេត្តលេខ ៣៧១ នេះ គឺប្រៀបដូចជាសសៃឈាមដ៏សំខាន់តភ្ជាប់គ្នា រវៀងស្រុកឆ្លូង ខេត្តក្រចេះ ជាមួយនឹងស្រុកក្រូចឆ្មា ខេត្តត្បួងឃ្មុំ ឆ្ពោះទៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម តាមស្ពានឆ្លងទន្លេមេគង្គស្ទឹងត្រង់ផងដែរ៕

អត្ថបទ ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
កីឡា៣ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងសាធារណការ ផាកពិន័យរថយន្ដដឹកទំនិញ២គ្រឿងចំនួន ៣១លានរៀល ក្រោយរកឃើញការដឹកលើសទម្ងន់កំណត់


