Connect with us

ព័ត៌មានជាតិ

អាជ្ញាធរ​ស្រុកព្រែកប្រសព្វ ចុះ​ត្រួតពិនិត្យការលក់​ដូរនំចំណី​ នៅក្នុងបរិវេណវិទ្យាល័យព្រែកប្រសព្វ​

បានផុស

នៅ

លោក​ យូរ​ សោភ័ណ​ អភិបាលរងស្រុក​ ក្នុងនាមរដ្ឋបាលស្រុក​ព្រែកប្រសព្វបានដឹកនាំមន្ត្រីរដ្ឋបាលមូលដ្ឋាន និងសមត្ថកិច្ច ចុះត្រួតពិនិត្យរាល់ការលក់ដូរ នំចំណី​ ចំណីអាហារ និងអនាម័យ​បរិស្ថាន​ នៅក្នុងបរិវេណវិទ្យាល័យព្រែកប្រសព្វ​ ស្ថិតនៅក្នុងឃុំព្រែកប្រសព្វ​ ស្រុកព្រែកប្រសព្វ​ ខេត្តក្រចេះ។

លោក​ យូរ​ សោភ័ណ​ អភិបាលរងស្រុក​ព្រែកប្រសព្វបានឲ្យដឹងថា ការចុះត្រួតពិនិត្យការលក់ដូរ នំចំណី​អាហារ នៅតាមសាលារៀន​នាថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ គឺជាការឆ្លេីយតបទៅនិងចេញសេចក្តីណែនាំជាបន្តបន្ទាប់ពាក់ព័ន្ធនឹងការលើកកម្ពស់សុខភាព អនាម័យ និងសុវត្ថិភាពចំណីអាហារ នៅតាមសាលារៀន តាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន និងសេចក្តីណែនាំស្តីពី ការពង្រឹងវិធានការអនុវត្តក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពចំណីអាហារនៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ​ និងឯកជន​ របស់ក្រសួងអប់រំ យុវជន និងកីឡា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ យូរ​ សោភ័ណ​ បានបញ្ជាក់ថា​ នាពេលកន្លងមក អាជ្ញាធរស្រុក​ព្រែកប្រសព្វ បានជំរុញណែនាំដល់មន្ត្រីពាក់ព័ន្ធ ត្រូវចុះត្រួតពិនិត្យ ការលក់ដូរនំចំណីអាហារ និងធ្វើអនាម័យ តាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន​ ដើម្បីធានាសុខុមាលភាពសិស្សានុសិស្ស​ ថា មិនត្រូវបានរងផលប៉ះពាល់បញ្ហាសុខភាព​ដោយការបរិភោគ នំចំណីមិនបានត្រួតពិនិត្យ ឬចំណីអាហារចម្អិនមិនបានល្អត្រឹមត្រូវ ចំណីអាហារមិនបានត្រួតពិនិត្យច្បាស់លាស់ និងចំណីអាហារដែលមានរសជាតិផ្អែម ឬប្រៃ ខ្លាំង ដែលដាក់លក់នៅតាមគ្រឹះស្ថានសិក្សា។ ​

ក្នុងសកម្មភាពចុះត្រួតពិនិត្យចំណីអាហារ ខាងលើនេះ ក្រុមការងារគណ:កម្មការសុខភាពសិក្សាថ្នាក់ស្រុក បានរកឃេីញ​ចំណីអាហារដែលក្រសួងហាមឃាត់ចំនួន ១៧ប្រភេទ​ ក្នុងនោះមានដូចជា៖ ១- ស្ករកៅស៊ូ, ២- ភេសជ្ជៈកំប៉ុង ស្ទីង កូកាកូឡា ឆាំពាន គ្រុឌ មីស៊ីល, ៣- នំកញ្ចប់ផុតកំណត់, ៤- ប្រហិតគ្រប់ប្រភេទ, ៥- ចាហួយ, ៦- អាហារកែច្នៃ, ៧- តៅហ៊ូកញ្ចប់, ៨- ហតដក, ៩- ទឹកសេរ៉ូ, ១០- ស្ករសូកូឡា​ , ១១- បាញ់ត្រាំង, ១២- នំសូកូឡា, ១៣- ស្លាបមាន់ផ្ទុកសារធាតុរក្សាទុកបានយូរ, ១៤- កាហ្វេ, ១៥- តែជ្រក់, ១៦- អាហារផ្អាប់ (ជ្រក់), និងទី១៧- ពងទាស៊ីឈ័ន៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម