ព័ត៌មានអន្ដរជាតិ
មេដឹកនាំឥណ្ឌាកំពុងប្រឹងរឿងបោះឆ្នោតកំឡុងកូវីដ-១៩កំពុងធ្វើឲ្យវិនាស
រដ្ឋាភិបាលឥណ្ឌាបានកំពុងប្រឈមនឹងការរិះគន់ពីមហាជនពាក់ព័ន្ធនឹងភាពធូររលុងក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ដែលកំពុងវាយប្រហារ។ ស្របពេលនេះ ថ្នាក់ដឹកនាំ ក៏ដូចជាបក្សនយោបាយបានកំពុងស្វែងរកការគាំទ្រពីមហាជនសម្រាប់ការបោះឆ្នោតជ្រើសរើសសភា។
លោកនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ដែលបានឈ្នះឆ្នោតភ្លូកទឹកភ្លូកដីសម្រាប់គណបក្សរបស់លោក Bharatiya Janata Party កាលពីឆ្នាំ២០១៩ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅប្រទេសឥណ្ឌា។

រលកផ្ទុះលើកទី២ដែលបានកើតឡើងកាលដើមខែកុម្ភៈខ្លាំងជាងកាលពីឆ្នាំមុន។ ប្រជាជនបានកំពុងភ័យតក់ស្លត់នឹងជំងឺដ៏កាចសាហាវនេះ។ អ្នកជំងឺ និងមនុស្សជាទីស្រឡាញ់របស់ពួកគេដែលមិនបានទទួលការព្យាបាលឲ្យបានគ្រប់គ្រាន់នៅមន្ទីរពេទ្យផ្ទាល់ បានងាកមកអង្វរស្វែងរកគ្រែតាមបណ្តាញទំនាក់ទំនងសង្គម។
អ្នកជំនាញដែលធ្លាប់បានព្រមាននៃការផ្ទុះធ្ងន់ធ្ងរកាលពីប៉ុន្មានខែមុនបានខកចិត្តចំពោះថ្នាក់ដឹកនាំដែលព្រងើយកន្តើយនឹងការលើកឡើងរបស់ពួកគេ ហើយធ្វេសប្រហែសក្នុងការការពារ។
សោកនាដកម្មទាំងនេះបានសាយភាយលើបណ្តាញទំនាក់ទំនងសង្គមកាលពីសប្តាហ៍មុន។ មនុស្សរាប់ពាន់នាក់បានប្រើប្រាស់ Twitter ដើម្បីធ្វើការរិះគន់ភាពដឹកនាំរបស់រដ្ឋាភិបាលដោយបានដាក់ hashtags មានដូចជា #ResignModi, #SuperSpreaderModi និង #WhoFailedIndia ជាដើម។

ឥស្សរជននយោបាយ រាប់ទាំងអាជ្ញាធរដ្ឋ ទីក្រុង និងអតីតមន្ត្រីជាន់ខ្ពស់ជាច្រើនស្ថិតក្នុងចំណោមអ្នកអំពាវនាវឲ្យរដ្ឋាភិបាលទទួលខុសត្រូវខ្ពស់ជាងបច្ចុប្បន្ន និងបានរិះគន់យ៉ាងខ្លាំងចំពោះចំណាត់ការរបស់រដ្ឋាភិបាលដើម្បីទប់ស្កាត់វិបត្តិកូវីដ-១៩។
លោក Siddaramaiah អតីតរដ្ឋមន្ត្រីនៅរដ្ឋ Karnataka បានលើកឡើងតាមបណ្តាញសង្គមថា ៖«ការតស៊ូកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌាឆ្លុះបញ្ចាំងពីរដ្ឋាភិបាលរបស់លោ Modi»។
លោកបន្ថែមថា រដ្ឋាភិបាលប្រហែលជាគិតថាចប់ត្រឹមរលកទី១ ប៉ុន្តែឥឡូវនេះយ៉ាងមិចហើយ? ការត្រៀមប្រុងប្រយ័ត្នគ្មានសោះ»។
លោកស្រី Mamata Banerjee រដ្ឋមន្ត្រីនៅរដ្ឋ West Bengal និងជាសមាជិកគណបក្ស Trinamool Congress Party បានអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី Modi លាលែងពីតំណេង។
«នាយករដ្ឋមន្ត្រីជាអ្នកទទួលខុសត្រូវ» លោកស្រីមានប្រសាសន៍ និងបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីមិនបានធ្វើអ្វីដើម្បីបញ្ឈប់កូវីដ-១៩ឡើយ តែបែរជាឲ្យអ្នកផ្សេងប្រឹងប្រែបញ្ឈប់ទៅវិញ។
អ្នកជំនាញ និងបុគ្គលិកសុខាភិបាលនិយាយថា សាធារណជនលែងខ្វល់រឿងប្រុងប្រយ័ត្ន បន្ទាប់ពីរលកទី១ ដែលជាហេតុធ្វើឲ្យផ្ទុះឡើងរលកទី២លឿនហួសពីការស្មាន។ ក្រោយចប់ផ្ទុះលើកទី១ សូម្បីថ្នាក់ដឹកនាំជាន់ខ្ពស់ដូចជាលោកនាយករដ្ឋមន្ត្រី Modi និងរដ្ឋមន្ត្រីសុខាភិបាលលោក Harsh Vardhan ក៏បានរីករាយដោយមោទនភាពដែលប្រទេសរួចផុតពីរលកទី១ដោយភ្លេចការប្រុងប្រយ័ត្ន។
មេដឹកនាំថែមទាំងសប្បាយរីករាយដែលបានឃើញការជួបជុំមនុស្សច្រើនកកកុញទាំងការជួបជុំបោះឆ្នោត ពិធីបុណ្យ និងកិច្ចការសាសនាជាដើមដែលកើតមានស្ទើរគ្រប់ទីក្រុង រដ្ឋ និងទូទាំងប្រទេសចន្លោះពីខែមីនាដល់ខែមេសាដែលជាពេលផ្ទុះខ្លាំងបំផុត។
កាលពីថ្ងៃអាទិត្យ គណបក្ស The Indian National Congress ដែលជាបក្សប្រឆាំងធំបំផុតរបស់ប្រទេសឥណ្ឌាបានប្រកាសថា ខ្លួនបានផ្អាកការជួបជុំជាសាធារណៈនៅរដ្ឋ West Bengal។ លោកស្រី Banerjee បញ្ជាក់ថា បក្សរបស់លោកស្រីក៏ឈប់ធ្វើការជួបជុំ ទោះក្នុងពេលខ្លី ឬមនុស្សតិចក៏ដោយ។

ទោះបីជាយ៉ាងណា គណៈកម្មការរៀបចំការបោះឆ្នោតឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថា ការជួបជុំត្រូវបានអនុញ្ញាតឲ្យមានមនុស្សច្រើនបំផុត៥០០នាក់។
ស្របពេលឥណ្ឌាបានកំពុងខ្វះខាតសម្ភារៈសម្រាប់ទទួលព្យាបាលអ្នកជំងឺកូវីដ-១៩គ្រប់មន្ទីរពេទ្យទូទាំងទីក្រុង និងរដ្ឋធំៗ ប៉ុន្តែបែរជាមានអ្នកឆ្លៀតឱកាសលក់អ៊ុកស៊ីសែន។
និស្សិតឈ្មោ Vishwaroop Sharma អាយុ២២ឆ្នាំបានដឹកឪពុកដែលមានជំងឺកូវីដ-១៩ធ្ងន់ធ្ងទៅមន្ទីរពេទ្យមួយនៅទីក្រុងញូវដេលី ប៉ុន្តែគ្មានគ្រែ។ ពួកគេរង់ចាំនៅខាងក្រៅដែលគ្មានអ្វីជួយដល់ឪពុកសោះ ហើយឪពុកក៏បានស្លាប់នៅខាងក្រៅមន្ទីរពេទ្យ។
គាត់បានត្រឡប់ទៅផ្ទះដើម្បីរកម្តាយដែលបានឆ្លងដែរ និងកំពុងមានដង្ហើមដង្ហក់។ គាត់បានទិញអ៊ុកស៊ីសែនមួយបំពងពីក្រុមលួចលក់ដើម្បីដាក់ឲ្យម្តាយ និងដឹកទៅមន្ទីរពេទ្យជាច្រើនថ្ងៃ ទើបអាចរកគ្រែដាក់ម្តាយបានដែលមានចម្ងាយ១០០គីឡូម៉ែត្រពីផ្ទះ៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ CNN
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


