កីឡា
ព្រះខ័នរាជស្វាយរៀង ត្រូវការឈ្នះ ៦ ប្រកួតទៀត នឹងគ្រងជើងឯកលីគកំពូលកម្ពុជារដូវកាលនេះ
ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង កាន់តែមានពន្លឺ ដើម្បីក្លាយជាជើងឯកលីគកំពូល កម្ពុជា Cambodian Premier League រដូវកាល ២០២៥-២០២៦ បន្ទាប់ពីក្រុមគូប្រជែង ភ្នំពេញក្រោន ចាញ់ក្រុម អឹមអូអាយ កំពង់ដេវ៉ា ខណៈពួកគេស្មើក្រុម ណាហ្គាវើលដ៍ ក្នុងការប្រកួតសប្តាហ៍ទី ២២។

ការប្រកួតរបស់ក្រុមលំដាប់កំពូលទាំង ៦ នៃលីគកំពូល កម្ពុជា ក្នុងសប្តាហ៍ទី ២២ បានបញ្ចប់ទៅដោយភាពតឹងតែងជាខ្លាំង កាលពីថ្ងៃ អាទិត្យ ទី ៨ ខែ មីនា ម្សិលមិញ។ ក្រុម ព្រះខ័នរាជស្វាយរៀង បានស្មើគ្នាជាមួយក្រុម ណាហ្គាវើលដ៍ ១-១។ ចំណែក ភ្នំពេញក្រោន ចាញ់ក្រុម អឹមអូអាយ កំពង់ដេវ៉ា ១-២ និងមួយគូទៀតក្រុម បឹងកេត បានស្មើក្រុម អង្គរថាយហ្គើរ ១-១។

តាមរយៈលទ្ធផលនេះ បានធ្វើឱ្យ ព្រះខ័នរាជស្វាយរៀង កំពុងឆ្ពោះទៅរកការការពារជើងឯកលីគកំពូល កម្ពុជា ជាថ្មីនៅរដូវកាលនេះ បន្ទាប់ពីពួកគេនាំមុខពិន្ទុក្រុមលេខ ២ ភ្នំពេញក្រោនដល់ទៅ ៨ ពិន្ទុ។ ក្រុម ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នមាន ៥៥ ពិន្ទុ ក្រោយឆ្លងកាត់ ២២ ប្រកួត ឈ្នះ ១៨ ស្មើ ១ និងចាញ់ ៣។ រីឯ ភ្នំពេញក្រោន វិញមាន ៤៧ ពិន្ទុ ក្រោយឆ្លងកាត់ ២២ ប្រកួតដូចគ្នា ឈ្នះ ១៤ ស្មើ ៥ និងចាញ់ ៣។

គិតត្រឹមថ្ងៃទី៩ ខែមីនា ឆ្នាំ ២០២៦ ការប្រកួតលីគកំពូលកម្ពុជា នៅសល់ចំនួន ៨ ប្រកួតទៀតប៉ុណ្ណោះ នឹងបញ្ចប់រដូវកាល ២០២៥-២០២៦។ ដូច្នេះ ប្រសិនបើ ព្រះខ័នរាជស្វាយរៀង ឈ្នះត្រឹម ៦ ប្រកួតទៀត ចំពោះការប្រកួតដែលនៅសល់ នោះនឹងពួកគេនឹងក្លាយជាម្ចាស់ជើងឯកលីគកំពូល កម្ពុជា នៅរដូវកាលនេះផ្លូវការ៕

៨ ប្រកួត នៅសល់របស់ ព្រះខ័នរាជស្វាយរៀង
- ប៉ះ អង្គរថាយហ្គឺរ ថ្ងៃទី១៥ មីនា
- ប៉ះ បឹងកេត ថ្ងៃទី២២ មីនា
- ប៉ះ ភ្នំពេញក្រោន ថ្ងៃទី៤ មេសា
- ប៉ះ អឹមអូអាយ កំពង់ដេវ៉ា ថ្ងៃទី១២ មេសា
- ប៉ះ ណាហ្គាវើលដ៍ ថ្ងៃទី២៥ មេសា
- ប៉ះ អង្គរថាយហ្គឺរ ថ្ងៃទី៣ ឧសភា
- ប៉ះ បឹងកេត ថ្ងៃទី១០ ឧសភា
- ភ្នំពេញក្រោន ថ្ងៃទី១៧ ឧសភា
អត្ថបទ៖ សេម កុសល
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


