Connect with us

សេដ្ឋកិច្ច

តម្លៃមាស​ស្ទុះឡើង​វិញ​ ៦២៤០ ​ដុល្លារ ​មួយតម្លឹង

បានផុស

នៅ

អ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុបានឱ្យដឹងនៅថ្ងៃអង្គារទី ​១០ ​ខែមីនា ​ឆ្នាំ ២០២៦នេះ​ថា ​តម្លៃហាង​ឆេង​មាស​បាន​ហក់​ឡើង​វិញ​ដល់​ ៦២៤០ ដុល្លារ ​ក្នុង​មួយតម្លឹង​ ​នៅ​ព្រឹកថ្ងៃអង្គារនេះ​ បន្ទាប់​ពីធ្លាក់​ចុះ​កាល​ពីថ្ងៃចន្ទម្សិលមិញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឡុង សំណាង ​ប្រធានផ្នែកប្រឹក្សា​យោបល់ហិរញ្ញវត្ថុក្រុមហ៊ុន ​PP Link securities ​ប្រាប់​កម្ពុជា​ថ្មីថា ​តម្លៃមាស​បានបន្តកើនឡើងតាំងពីដើមឆ្នាំ ​២០២៦ ​រហូតដល់ ​៦៦០០ ​ដុល្លារ ក្នុងមួយ​តម្លឹង​ ដោយ​សារតែវិបត្តិសេដ្ឋកិច្ច ​ភាពតានតឹងភូមិសាស្ត្រនយោបាយ ​និង​សម្ពាធពន្ធរបស់​សហរដ្ឋ​អា​មេរិក។​

​លោក ឡុង សំណាង ​លើកឡើងថា ​នៅពេលសហរដ្ឋអាមេរិក ​និង​អ៊ីស្រាអែល ​បើក​ការ​វាយ​ប្រហារ​ទៅ​លើប្រទេសអ៊ីរ៉ង់ កាលពីដំណាច់ខែកុម្ភៈ ​បានធ្វើឱ្យតម្លៃមាស​ហក់ឡើង ​បន្ទាប់មក​មាន​ការ​ធ្លាក់​ចុះ​មកវិញ ​ដោយសារតែ​វិនិយោគិនមួយចំនួនបានដកលុយ​ពីការវិនិ​យោគលើមាស​ហើយ​ទៅ​វិនិ​យោគលើប្រេងវិញ។​

​​​អ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ​រូបនេះ​ ​បានអះអាងថា ​​តម្លៃមាស​នឹងនៅតែបន្តកើនឡើង​ ដោយ​សារ​តែសង្គ្រាម ​និងភាពតានតឹងរវាងអាមេរិក និងអ៊ីរ៉ង់ នៅតែបន្តកើតមាន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម