ព័ត៌មានអន្ដរជាតិ
លោក ត្រាំ មិនរំឭកឡើងវិញនូវសារគំរាមដល់ Mojtaba ដែលទៅបញ្ច្រាសបំណងលោក
យោងតាមបទសម្ភាសន៍មួយដែលបានចេញផ្សាយដោយ New York Post កាលពីថ្ងៃទី៩មីនា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិននិយាយឡើងវិញអំពីការ«កាន់អំណាចមិនយូរ»មេដឹកនាំថ្មីរបស់អ៊ីរ៉ង បើទោះបីជាខ្លួន«មិនពេញចិត្ត» ជាមួយលោក Mojtaba Khamenei ដែលឡើងកាន់តំណែងកំពូលអឹរ៉ង់បន្ទាប់ពីមរណភាពរបស់ឪពុក លោក Ayatollah Ali Khamenei។

លោក ត្រាំ បានបញ្ចាក់យ៉ាងដូច្នេះ នៅពេលដែលត្រូវបានក្រុមអ្នកសារព័ត៌មានចោទសួរអំពីផែនការរបស់លោក ក្នុងការដោះស្រាយជាមួយមេដឹកនាំថ្មីរបស់អ៊ីរ៉ង់ គឺ លោក Mojtaba ។ ប៉ុន្តែប្រធានាធិបតី ត្រាំ ក៏មិនបានបញ្ជាក់ឡើងវិញនូវការគំរាមកំហែងពីមុនថា ទីក្រុងវ៉ាស៊ីនតោន នឹងសម្លាប់មេដឹកនាំថ្មីរបស់អ៊ីរ៉ង់ ក្នុងករណីតដែលការជ្រើសរើសមេដឹកនាំនេះមិនទទួលបានការយល់ព្រមពីអាមេរិក។
ប្រមុខសេតវិមាន បានធ្វើអត្ថាធិប្បាយនេះគឺនៅ១ថ្ងៃ បន្ទាប់ពីក្រុមប្រឹក្សាអ្នកជំនាញអ៊ីរ៉ង់បានប្រកាសពីការជ្រើសរើសលោក Mojtaba ដែលជាកូនប្រុសទី២របស់បព្វជិតសាសនាអ៊ីស្លាម លោក Ali Khamenei ជាមេដឹកនាំកំពូលបន្ទាប់នៃប្រទេស។ លោក Khamenei ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារផ្លូវអាកាសរបស់អាមេរិកនិងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃទី ២៨ខែកុម្ភៈ។
ប្រធានាធិបតី ត្រាំ ពីមុនបានព្រមានជាសាធារណៈដល់អ៊ីរ៉ង់អំពីការជ្រើសរើសមេដឹកនាំថ្មី ដោយប្រកាសថា បុគ្គលនេះត្រូវតែទទួលការយល់ព្រមដោយសហរដ្ឋអាមេរិក បើមិនដូច្នោះទេ វានឹងពិបាកក្នុងការកាន់តំណែងឲ្យស្ថិតស្ថេរបានយូរណាស់។ កាលពីសប្តាហ៍មុន លោកត្រាំបានទាមទារឲ្យមានការចូលរួមក្នុងដំណើរការនៃការជ្រើសរើសមេដឹកនាំកំពូលថ្មីរបស់អ៊ីរ៉ង់ ដូចករណីនៅវេណេស៊ុយអេឡាដែរ ដោយលោកទទួលស្គាល់លោក Mojtaba ជាបេក្ខជនដែលមានសក្តានុពល ប៉ុន្តែការជ្រើសរើសកូនប្រុសលោក Khamenei ជាលទ្ធផល «មិនអាចទទួលយកបាន»។
ដោយឡែក លោក Ali Larijani លេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានសរសេរនៅលើ X ដែរថា ការបោះឆ្នោតជ្រើសរើសលោក Mojtaba ដើម្បីស្នងតំណែង បានធ្វើឲ្យកងកម្លាំងរបស់សត្រូវ និងឈ្លានពានធ្លាក់ចូលទៅក្នុងភាពអស់សង្ឃឹម។ ក្នុងនោះដែរ បន្ទាប់ពីអត្តសញ្ញាណរបស់មេដឹកនាំអ៊ីរ៉ង់ត្រូវបានប្រកាស មេដឹកនាំនយោបាយ និងយោធាអ៊ីរ៉ង់ជាច្រើនបានគាំទ្រលោក Mojtaba ដោយបើកចំហ។ ចំណែក ប្រជាជនអ៊ីរ៉ង់រាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅទីលានកណ្តាលទីក្រុងតេហេរ៉ង់កាលពីល្ងាចថ្ងៃទី ៩ខែមីនា ដោយកាន់រូបថតលោក Mojtaba ដើម្បីស្បថភក្ដីភាព៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


