ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ សន្តិភាពមានតម្លៃបំផុតមិនអាចកាត់ថ្លៃបានសម្រាប់ គ្រប់ជាតិសាសន៍លើពិភពលោក
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានថ្លែងថា សន្តិភាព មានតម្លៃបំផុតមិនអាចកាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជា ក៏ដូចប្រជាជននៅទូទាំងពិភពលោកប៉ងប្រាថ្នាចង់បាន។


សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពេលអញ្ជើញជាអធិបតីក្នុងការប្រារព្ធពិធីអបអរសាទរ ខួបលើកទី ១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» នៅអង្គភាពប្រឆាំងអំពើពុករលួយរាជធានីភ្នំពេញ កាលពីព្រឹកអង្គារ៍ ៧ រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ១០ ខែមីនា ឆ្នាំ ២០២៦។

លោកស្រី ចិន ច័ន្ទមុនី ឧបការី ប្រធានក្រុមប្រឹក្សាវិន័យ និងត្រួតពិនិត្យផ្ទៃក្នុង និងជាប្រធានសមាគមនារី អ.ប.ព. បានលើកឡើងថា ការអញ្ជើញចូលរួមរបស់ សម្តេចកិត្តិសង្គហបណ្ឌិត គឺជាប្រភពលើកទឹកចិត្ត មិនអាចកាត់ថ្លៃបាន ដែលជំរុញឱ្យនារីទាំងអស់ដែលជាថ្នាក់ដឹកនាំ និងមន្រ្តី អ.ប.ព. កាន់តែមានឆន្ទៈមោះមុតក្នុងការបំពេញភារកិច្ចជូន អ.ប.ព. ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោកស្រី ចិន ច័ន្ទមុនី បានអំពាវនាវដល់មន្រ្តី អ.ប.ព. ទាំងអស់ ចូលរួមបង្កើតគ្រួសារ អ.ប.ព. ដែលពោរពេញដោយក្ដីស្រឡាញ់ និងមានសាមគ្គីភាពរឹងមាំ និងចូលរួមចំណែកកសាង និងថែរក្សាសន្តិភាព និងសន្តិសុខ ដើម្បីវិបុលភាពសង្គមជាតិ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការកោតសរសើរចំពោះ លោកស្រី ហ៊ុន ចាន់ធី មៅ ធនិន បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី អនុវត្តឱ្យបាននូវទិសដៅ ភារកិច្ច ដោយឈរលើ សាមគ្គីភាព ឯកភាព សហការគ្នាល្អ និងមានទំនាក់ទំនងជិតស្និទ្ធជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដៃគូពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ។

សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ ២០២៦ នេះ ត្រូវបានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» ក្នុងគោលបំណងបង្ហាញអំពីសារៈសំខាន់មិនអាចកាត់ថ្លៃបាន នៃសន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងក្រុមគ្រួសារ និងការចូលរួមចំណែកយ៉ាងសកម្មរបស់ស្ត្រី ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង និងថែរក្សាសន្តិភាព ព្រមទាំងអំពាវនាវឱ្យមានកិច្ចអន្តរាគមន៍បន្ទាន់ក្នុងការការពារ និងលុបបំបាត់នូវរាល់ឧបសគ្គរារាំងដែលមានផលអវិជ្ជមានដល់ស្ត្រី និងគ្រួសារ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រជូនគ្រួសារ ពង្រឹងសហគមន៍ និងវឌ្ឍនភាពសង្គម ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ពិធីអបអរសាទរខួបលើកទី ១១៥ ទិវានារីអន្តរជាតិ៨មីនា (៥-មីនា-២០២៦) ស្ថិរភាពសង្គម និងវិបុលភាពសង្គម៕
អត្ថបទ ៖ វិមាន
-
សន្តិសុខសង្គម៧ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ១៧ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានជាតិ១៧ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
កីឡា៤ ថ្ងៃ agoអ្នកគាំទ្រប្រមាណ ៧ ពាន់នាក់ទស្សនាការប្រកួតមិត្តភាព រវាងក្រុមតារាកម្ពុជា និងសសយក ខេត្តបន្ទាយមានជ័យ


