Connect with us

សេដ្ឋកិច្ច

ខេត្តកំពត ​នឹង​មាន​កំពង់ផែ​អន្តរជាតិ​មួយទៀត ​មានសមត្ថភាព​ចរាចរទំនិញ​ឆ្លងកាត់ ​៣ ​លានតោន ​ក្នុង​មួយ​ឆ្នាំ​

បានផុស

នៅ

រាជរដ្ឋាភិបាល​បាន​សម្រេច​បង្កើតកំពង់ផែ​កំពត​ ឡូជីស្ទីក ​ដែលមានទីតាំងស្ថិត​នៅ​ភូមិ​ចង្អោន សង្កាត់​ព្រែក​ត្នោត ក្រុង​បូកគោ ខេត្តកំពត ​ដើម្បី​បម្រើ​សេវាកម្ម​ដឹកជញ្ជូន​តាម​ផ្លូវទឹក​ជា​លក្ខណៈអន្តរជាតិ។ ​​​កំពង់ផែនេះ​មាន​សមត្ថភាព​ផ្ដល់សេវាកម្ម​សម្រាប់​ទំនិញចរាចរ​ឆ្លង​កាត់​ប្រមាណ ៣ លានតោន ​ក្នុង​មួយ​ឆ្នាំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អនុក្រឹត្យចុះហត្ថលេខា​ដោយ​សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា​ នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៦ បញ្ជាក់ថា កំពង់ផែកំពត ឡូជីស្ទីក ត្រូវបានបង្កើតឡើង ​ដើម្បីបម្រើសេវា​ឱ្យ​នាវា​ដែល​ធ្វើនាវាចរជាលក្ខណៈអន្តរជាតិ ចេញ-ចូល ផ្ទេរផ្ទុក ​និងលើកដាក់ទំនិញទូទៅ រួមទាំងកុងតឺន័រ និង​ទំនិញ​ចាក់ធារ។​

​អនុក្រឹត្យ​ដដែល​បង្ហាញថា ​កំពង់ផែនេះ ​មានដែនទឹក ​និងដីគោក។ ដែនទឹកនៃកំពង់ផែនេះជាទ្រព្យ​សម្បត្តិ​សាធារណៈរបស់រដ្ឋមានទំហំ ៣ ៦៧៩ ២៩៦ ម៉ែត្រការ៉េ និងដីគោកជាទ្រព្យសម្បត្តិឯក​ជន​របស់​ក្រុមហ៊ុន កំពត ឡូជីស្ទីក អេន ផត ឯ.ក មានទំហំ ៦​ ៦២០ ០១៣ ម៉ែត្រការ៉េ។

​ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនមាន ​ចំណតនាវា ​ឃ្លាំងស្តុកទំនិញ ​ទីលានទំនិញរាយ ​អាគាររដ្ឋបាល អាគារត្រួតពិនិត្យទំនិញ ​ជញ្ជីងថ្លឹងរថយន្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម