Connect with us

ជីវិតកម្សាន្ដ

វិស័យ CAM-POP ខ្មែរ នឹងដំណើរការកម្មវិធីថ្មី «THE ZERO PROJECT» ក្នុងបេសកកម្មជំរុញតារាចម្រៀងឆ្ពោះទៅស្តង់ដាអន្តរជាតិ

បានផុស

នៅ

កម្ពុជាកំពុងបង្ហាញស្នាដៃបែបថ្មីក្នុងវិស័យ CAM-POP ជាមួយដំណើរនៃកម្មវិធី «THE ZERO PROJECT» តាមទម្រង់ Reality Survival ដែលមានបេសកកម្មសំខាន់ក្នុងការស្វែងរក និងបណ្តុះបណ្តាលយុវជនឱ្យក្លាយជាតារាចម្រៀងប្រុស (Boy Band) និងតារាចម្រៀងទោល (Solo Artist) ជាមួយសមត្ថភាពពេញលេញទាំងការច្រៀង រាំ រ៉េប និងរូបសម្រស់លេចធ្លោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«THE ZERO PROJECT» គឺជាវេទិកាដ៏ច្នៃប្រឌិត និងទំនើបសម្រាប់យុវជនខ្មែរ ដែលចង់បង្ហាញសមត្ថភាព និងក្លាយជាតារាចម្រៀង CAM-POP ដែលមានស្តង់ដារអន្តរជាតិ ធ្វើឡើងក្នុងគោលបំណងលើកស្ទួយមុខមាត់វិស័យ CAM-POP ខ្មែរ ឱ្យមានគុណភាពលំដាប់ខ្ពស់ និងបង្កើតមោទនភាពជាតិក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ។ នេះត្រូវបានចាត់ទុកជាផ្លូវថ្មីសម្រាប់យុវជនខ្មែរ ដើម្បីទទួលបានបទពិសោធលើវេទិកាសិល្បៈ ដោយមានការបង្ហាត់បង្ហាញជាក់ស្តែង និងការត្រួតពិនិត្យតាមរយៈ Reality Format ដែលបង្ហាញសកម្មភាពរស់នៅពិតៗ។

ជាជំហានដំបូងដ៏រឹងមាំ «THE ZERO PROJECT» បានរៀបចំពិធីចុះហត្ថលេខាផ្លូវការជាមួយក្រុម ហ៊ុន MOREA ជាអ្នកឧបត្ថម្ភធំ។ ពិធីនេះប្រារព្ធឡើងក្រោមវត្តមាន លោកបាន ចន្ទី, នាយកគ្រប់គ្រងកម្មវិធី និង លោកឧកញ៉ា សឹង ចាតវិជ្ជា, ស្ថាបនិកក្រុមហ៊ុន MOREA ដែលមានចក្ខុវិស័យរួមគ្នា ក្នុងការជំរុញសិល្បៈកម្ពុជាឱ្យរីកចម្រើន និងមានគុណភាពលំដាប់ខ្ពស់បំផុត។

អ្វីដែលកាន់តែអស្ចារ្យ គឺបេក្ខជននឹងត្រូវស្នាក់នៅ និងហ្វឹកហាត់នៅក្នុង Trainee Dorm ដោយមានការបង្ហាត់បង្ហាញផ្ទាល់ពីគ្រូបង្វឹកលំដាប់អន្តរជាតិមកពីប្រទេសកូរ៉េ និងគ្រូបង្វឹកឆ្នើមៗប្រចាំកម្ពុជា។ ការបង្ហាត់នេះមិនត្រឹមតែផ្ដល់ជំនាញសិល្បៈទេ វាក៏ជាបទពិសោធន៍ Reality Survival ដើម្បីចម្រាញ់ «ជើងខ្លាំង» ដែលមានសមត្ថភាពពេញលេញក្នុងការបង្កើតក្រុមតារាចម្រៀងអាជីព ដែលពិភពលោកអាចស្គាល់បាន។

កម្មវិធីនេះជាការបង្ហាញថា CAM-POP ខ្មែរ មានសមត្ថភាពចូលរួមលើឆាកអន្តរជាតិ និងផ្តល់ឱកាសដ៏សំខាន់សម្រាប់យុវជនខ្មែរ ទទួលបទពិសោធ និងការបណ្តុះបណ្តាលស្ដង់ដារអន្តរជាតិ ដើម្បីក្លាយជាតារាចម្រៀងដែលមានគុណភាព និងទទួលបានកេរ្តិ៍ឈ្មោះក្នុងវិស័យសិល្បៈពិភពលោក៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម