Connect with us

ព័ត៌មានអន្ដរជាតិ

ទ័ពកូរ៉េខាងត្បូង និងអាមេរិក បញ្ចប់ការធ្វើសមយុទ្ធរួមគ្នាដ៏ធំនៅ​រដ្ឋ​កាលីហ្វ័រញ៉ា

បានផុស

នៅ

កងកម្លាំងកូរ៉េខាងត្បូងប្រមាណ១២០នាក់ បានបញ្ចប់ការធ្វើសមយុទ្ធប្រយុទ្ធរួមគ្នាជាមួយកងទ័ពជើងគោកអាមេរិក នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជាតិ (NTC) ក្នុងវាលខ្សាច់ Mojave នៃរដ្ឋកាលីហ្វ័រញ៉ា។ នេះ​បើយោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Yonhap នា​ថ្ងៃទី​១៧​ខែ​មីនា​ឆ្នាំ​២០២៦។

(រូបថត៖ Yonhap)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមយុទ្ធនេះបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ដល់ថ្ងៃទី១៥ខែមីនា ក្នុងគោលបំណងពង្រឹងសមត្ថភាពប្រយុទ្ធ និងការសម្របសម្រួលគ្នាឲ្យកាន់តែរលូន ក្នុងស្ថានភាពបរិស្ថានវាលខ្សាច់ដ៏សែនក្តៅ និងលំបាកលំបិន។

មុននឹងឈានជើងចូលសមរភូមិហ្វឹកហ្វឺននេះ កងទ័ពទាំងអស់ត្រូវឆ្លងកាត់ការត្រៀមលក្ខណៈយ៉ាងហ្មត់ចត់រយៈពេល២​ខែ រួមទាំងការពិភាក្សាលើផ្នែកយុទ្ធសាស្ត្រ និងការចុះស្វែងយល់ពីភូមិសាស្ត្រជាក់ស្តែងជាមួយភាគីអាមេរិក។

អ្វីដែលជាចំណុចសំខាន់បំផុតនៃការហ្វឹកហ្វឺនលើកនេះ គឺការផ្ដោតលើនិន្នាការសង្គ្រាមសម័យទំនើប ជាពិសេសគឺការសម្រួចសមត្ថភាព «ឆ្លើយតប និងកម្ទេចដ្រូន»។ ក្រៅពីនេះ ប្រតិបត្តិការក៏បានសាកល្បងលើនីតិវិធីបញ្ជាការ និងការត្រួតពិនិត្យ ក្រោមលក្ខខណ្ឌអាកាសធាតុដ៏អាក្រក់ និងការធ្វើសមយុទ្ធនៅពេលយប់ផងដែរ។

គួររំលឹកផងដែរថា នេះគឺជាការធ្វើសមយុទ្ធរួមគ្នាលើកទី១០ ចាប់តាំងពីកម្មវិធីនេះចាប់ផ្តើមដំបូងក្នុងឆ្នាំ២០១៤ ដែលវាបានបង្ហាញ​ឲ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងយូរអង្វែងក្នុងការត្រៀមលក្ខណៈយោធារួមគ្នារវាងប្រទេសទាំងពីរ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម