កីឡា
ការប្រកួតបាល់ទាត់ហ្វ្រីស្តាល៍ពិភពលោកមានព្រឹត្តិការណ៍ធំ ៤ ផ្សេងគ្នា ខណៈមានមួយមកដល់កម្ពុជាឆ្នាំនេះ
សហព័ន្ធកីឡាបាល់ទាត់ហ្វ្រីស្តាល៍ពិភពលោក (WFFA) ត្រូវបានបង្កើតឡើងជាផ្លូវការកាលពីថ្ងៃទី១ ខែមករា ឆ្នាំ ២០១៧ ដែលដល់ពេលនេះមានរយៈពេល ៩ ឆ្នាំហើយ ប៉ុន្តែការលេងបាល់ហ្វ្រីស្តាយ៍បានកើតមានឡើងជាយូរមកហើយ។

បន្ទាប់ពីសហព័ន្ធត្រូវបានបង្កើតឡើងជាផ្លូវការ កម្មវិធីប្រកួតកីឡាបាល់ទាត់ហ្វ្រីស្តាល៍ ត្រូវបានរៀបចំឡើងជាច្រើនទាំងកម្រិតពិភពលោក ទ្វីប តំបន់ និងប្រទេស។ គិតត្រឹមដើមឆ្នាំ ២០២៦ មានប្រទេសប្រមាណ ១១៩ ជាសមាជិកដែលបានធ្វើសកម្មភាព និងចូលរួមប្រកួត។
រហូតដល់ពេលនេះ មានព្រឹត្តិការណ៍ប្រកួតលំដាប់ពិភពលោកសំខាន់ចំនួន ៤ ផ្សេងគ្នាដែលរៀបចំដោយសហព័ន្ធកីឡាបាល់ទាត់ហ្វ្រីស្តាល៍ពិភពលោក។
- ព្រឹត្តិការណ៍ WFFA Super Ball World Open៖ នេះជាព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ហ្វ្រីស្តាល៍ធំជាងគេបំផុតនៅក្នុងពិភពលោក ដែលត្រូវបានចំឡើងតាំងពីឆ្នាំ ២០០៩។
- ព្រឹត្តិការណ៍ WFFA World Frestyle Football Championship (WFFC)៖ នេះជាការប្រកួតជើងឯកហ្វ្រីស្តាល៍ពិភពលោកដែលរៀបចំឡើងជារៀងរាល់មួយឆ្នាំម្តង។
- ព្រឹត្តិការណ៍ WFFA Pulse Series៖ នេះជាកម្មវិធីប្រកួតជម្រុះផ្លូវការថ្នាក់ទ្វីប ដើម្បីជ្រើសរើសកីឡាករ កីឡាការិនីឆ្នើមៗតំណាងឲ្យទ្វីបនីមួយៗដើម្បីចូលរួមប្រកួតកីឡាបាល់ទាត់ហ្វ្រីស្តាល៍ជើងឯកពិភពលោក (WFFC)។ កម្មវិធីប្រកួតជម្រុះនេះត្រូវបានធ្វើឡើងទ្វីបទាំង ៥ គឺ ទ្វីបអាមេរិកខាងជើង ទ្វីបអាមេរិកខាងត្បូង ទ្វីបអឺរ៉ុប ទ្វីបអាស៊ីប៉ាស៊ី-ហ្វិក និងទ្វីបអាហ្វ្រិក។
- ព្រឹត្តិការណ៍ WFFA NextGen World Championship៖ នេះជាព្រឹត្តិការណ៍លំដាប់ពិភពលោកដែលកំណត់ឲ្យកីឡាករ កីឡាការិនីត្រឹមអាយុ ១៦ ឆ្នាំ ចុះក្រោមប៉ុណ្ណោះចូលរួមប្រកួត។

ប្រទេសនីមួយៗដែលជាសមាជិក តំបន់ និងទ្វីបក៏ត្រូវបានរៀបចំការប្រកួតជើងឯករៀងៗខ្លួនដែរដូចជា ជើងឯកហ្វ្រីស្តាល៍ជប៉ុន ជើងឯកហ្វ្រីស្តាល៍អាល្លឺម៉ង់ ជើងឯកហ្វ្រីស្តាល៍ម៉ិកស៊ិក និងជើងឯកហ្វ្រីស្តាល៍ដាណឺម៉ាកជាដើម។
ងាកមកកម្ពុជាវិញ អ្នកគាំទ្រកីឡាបាល់ទាត់បានចាប់អារម្មណ៍ពីសកម្មភាពផុលផុសអំពីកីឡាបាល់ទាត់ហ្វ្រីស្តាល៍នាប៉ុន្មានឆ្នាំចុងក្រោយ។ តាមពិតទៅ អ្នកនិយមចូលលេងបាល់ទាត់ហ្វ្រីស្តាល៍នៅកម្ពុជា បានកើតមានជាយូរមកហើយ ប៉ុន្តែទើបតែចាប់អារម្មណ៍ខ្លាំង និងចាត់ទុកជាកីឡាដែលការប្រកួតប្រជែងតាមច្បាប់ទម្លាប់ត្រឹមត្រូវនៅពេល ក្លិបព្រះខ័នរាជស្វាយរៀង បានរៀបចំកម្មវិធីប្រកួត Frenzy Freestyle កាលពីឆ្នាំ ២០២៥។

ក្រោយមក កីឡាករ កីឡាការិនីដែលជាជ័យលាភី Frenzy Freestyle បានចេញសម្តែងក្នុងកម្មវិធីផ្សេងៗដូចជា នៅផ្លូវថ្មើរជើងមាត់ទន្លេ និងក្នុងកម្មវិធីប្រកួតបាល់ទាត់ធំៗជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់បានចេញទៅប្រកួតអន្តរជាតិក្នុងព្រឹត្តិការណ៍ប្រកួតជម្រុះតំបន់អាស៊ី-ប៉ាស៊ីហ្វិក WFFA Pulse Jakarta នៅប្រទេសឥណ្ឌូណេស៊ី កាលពីខែកញ្ញា ឆ្នាំ ២០២៥។

ពេលនេះ ព្រឹត្តិការណ៍ប្រកួតអាស៊ី-ប៉ាស៊ីហ្វិក បានឈានមកដល់ទីក្រុងភ្នំពេញ ប្រទេសកម្ពុជាហើយ។ នេះជាមោទនភាពមួយទៀតដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតទ្វីបអាស៊ី-ប៉ាស៊ីហ្វិក WFFA Pulse Phnom Penh នាថ្ងៃទី ៦-៧ ខែមិថុនា ឆ្នាំ ២០២៦ នៅសាលា The King’s School , Vattanacville រាជធានីភ្នំពេញ។ កីឡាករ កីឡាការិនីជំនាញហ្វ្រីស្តាល៍ផ្នែកបាល់ទូទាំងអាស៊ីនឹងមកចូលរួមប្រកួតនេះ៕




អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


