ជីវិតកម្សាន្ដ
វ៉ាង ស្រីណូ ប្រតិកម្មតបអ្នករិះគន់ ដែលយល់ខុសរឿងសុំជំនួយព្យាបាលបងប្រុស
អតីតតារាសម្តែង វ៉ាង ស្រីណូបានបង្ហាញការហួសចិត្ត និងបញ្ចេញប្រតិកម្មឆ្លើយតបភ្លាមៗ បន្ទាប់ពីមានការរិះគន់ថា ខ្លួនលើកដៃសុំជំនួយព្យាបាលជំងឺបេះដូងបងប្រុសដែលកំពុងឈឺធ្ងន់ ទាំងដែលការពិត អ្នកនាងគ្រាន់តែស្នើសុំឱ្យមហាជនជួយគាំទ្រដោយការទិញទំនិញ (ឡៃឡុង) របស់ខ្លួនប៉ុណ្ណោះ។

អតីតតារាស្រីរូបនេះ បញ្ជាក់ថា ខ្លួនមានអារម្មណ៍ហួសចិត្ត និងឈឺចាប់ចំពោះមតិអវិជ្ជមានមួយចំនួន ដែលចូលមករិះគន់ ខណៈដែលខ្លួនកំពុងប្រឈមមុខនឹងបញ្ហាគ្រួសារយ៉ាងលំបាក។ អ្នកបន្ថែមថា ខ្លួនបានខិតខំប្រឹងប្រែងលក់ទំនិញតាមអនឡាញ ដើម្បីរកថវិកាជួយសង្គ្រោះជីវិតបងប្រុស ដែលត្រូវការវះកាត់បេះដូងជាលើកទី២។
ក្នុងការឆ្លើយតប វ៉ាង ស្រីណូ បានគូសបញ្ជាក់ដែរថា ការសំពះសុំជំនួយរបស់ខ្លួន គឺគ្រាន់តែស្នើសុំឱ្យមហាជនជួយគាំទ្រដោយការទិញទំនិញ (ឡាយឡុង) របស់ខ្លួនប៉ុណ្ណោះ មិនមែនជាការសុំប្រាក់ឧបត្ថម្ភដោយផ្ទាល់ឡើយ។ អ្នកនាងថា “បើមិនទិញខ្ញុំក៏មិនខឹងដែរ ហើយហេតុអ្វីត្រូវមករិះគន់ខ្ញុំនៅពេលដែលខ្ញុំកំពុងមានទុក្ខបែបនេះ”។
លើសពីនេះ តារាស្រីរូបនេះក៏បានឆ្លើយតបទៅនឹងមតិខ្លះៗដែលសន្និដ្ឋានថាខ្លួនមានជីវភាពល្អ និងមិនគួរត្រូវការជំនួយនោះ ដោយបញ្ជាក់ថា “ជីវិតមនុស្សមិនអាចវាស់វែងតាមរូបភាពខាងក្រៅបានឡើយ ហើយមនុស្សគ្រប់រូបសុទ្ធតែអាចជួបវិបត្តិដោយមិនបានរំពឹងទុក”។
គួរឱ្យដឹងថា បច្ចុប្បន្ន វ៉ាង ស្រីណូ កំពុងរស់នៅសហរដ្ឋអាមេរិក និងប្រកបអាជីវកម្មលក់ទំនិញអនឡាញ ខណៈនាងក៏ជាស្នូលសំខាន់ក្នុងការទទួលខុសត្រូវលើគ្រួសារ។ ថ្មីៗនេះ បងប្រុសរបស់នាងត្រូវការវះកាត់បេះដូងជាលើកទី២ ដែលជាមូលហេតុនាំឱ្យនាងត្រូវខិតខំរកថវិកាជាបន្ទាន់៕ ដោយ៖ ចាន់រ៉ា
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៥ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៧ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា១ សប្តាហ៍ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


