ជីវិតកម្សាន្ដ
វ៉ាង ស្រីណូ រៀបរាប់ពីអនុស្សាវរីយ៍ ក្រោយឪពុកចែកឋាន
តារាសម្តែង វ៉ាន ស្រីណូ កាលពីថ្មីៗនេះ នាងនិងក្រុមគ្រួសារបានជួបរឿងដ៏សោកសៅហើយក្រៀមក្រំបំផុត ខណ:ដែលឪពុកជាទីស្រលាញ់បានទទួលមរណភាពទាំងអាល័យ។
យ៉ាងណាមិញបន្ទាប់ពីលោកឪពុកទើបស្លាប់បានប៉ុន្មានថ្ងៃនេះដែរ តារាស្រីវ៉ាង ស្រីណូ នៅតែបន្តបញ្ហាញអារម្មណ៍សោកសៅស្រណោះខ្លាំងដល់អនុស្សាវរីយ៍ជាច្រើនកាលពីឪពុកនៅមានជីវិត។ រឿងដែលចាប់អារម្មណ៍ទៀតនោះ ស្រីណូ ក៏ស្រាប់តែទម្លាយពីរឿងរ៉ាវជាច្រើនរវាងនាង និងឪពុកខ្លួននាពេលកន្លងផងដែរ។

វ៉ាង ស្រីណូ បានរៀបរាប់ដោយក្តុកក្តួលថា ឪពុករបស់នាងគឺជាមនុស្សមានបុណ្យ គាត់ទៅយ៉ាងលឿន មិនពិបាកកូនចៅ មិនឈឺ មិនពិបាក មិនស្អុយ ឆ្អេះឆ្អាប ហើយមុនឪពុកនាងស្លាប់ទៅគាត់ស្អាត សង្ហារ ស្រស់ស្រាយ មិនធ្វេីរឲ្យកូនចៅបារម្ភសោះឡើយ។
នាងនិយាយបន្តថា គ្រប់យ៉ាងជូនពុកយ៉ាងស្រស់ស្អាត ព្រោះកូនដឹងថា ពុកមនុស្សចាយលុយចង់ល្អ ចង់ស្អាតចូលចិត្តរបស់ថ្លៃ កូនរៀបជូនពុកមិនឲ្យចាញ់គេ ឬមិត្តពុកដែលទៅមុនទេ ពេលពុកទៅផ្ទះថ្មី ពុកមិនខ្មាស់មិត្តភក្តិពុកទេលោកពុកនឹងល្អជាងគេ។ ម្ចាស់បេះដូងកូន យេីងគ្រាន់តែចែកទឹកដីគ្នា បែកគ្នាតែសំបកកាយ តែចិត្តនឹងបេះដូងយេីងគឺនៅដូចមុន។

តារាស្រី វ៉ាង ស្រីណូ បន្ថែមថា ទោះបីយើងមិនបានឃេីញគ្នា តែកូនក៏ទំលាប់បានខ្លះដូចពេលកូនៅសហរដ្ឋអាមេរិក តែលោកពុកនៅខ្មែរអញ្ចឹង កូនរឹងមាំណាស់ កូនប្រាប់ពុករហូត ពុកដឹងថាកូនមនុស្សតស៊ូរណាស់ ឆ្លាតណាស់នឹងស្រលាញ់គ្រួសារណាស់ អញ្ចឹងកូនដឹងថាលោកពុកសប្បាយចិត្តមិនបារម្ភពីកូនទេ។ អនុស្សាវរីយ៍របស់ពួកយេីងវានឹងឋិតនៅក្នុងក្រអៅបេះដូងកូន រឹតបន្តឹងខ្លួនកូនឲ្យកូនតស៊ូរ ដាស់តឿនកូន ដេីរទៅរកភាពជេាគជ័យដេីម្បីលោកពុក៕
អត្ថបទ ៖ ចាន់រ៉ា




-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៦ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា១ សប្តាហ៍ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៣ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក


