Connect with us

ព័ត៌មានជាតិ

បុណ្យទន្លេ​ខេត្តក្រចេះ ចែក​អាវកីឡារត់ប្រណាំងចំនួន​​ ១ ៥០០ ឈុត ព្រឹត្តិការណ៍រត់កម្សាន្តមហាជន

បានផុស

នៅ

ថ្ងៃស្អែកនេះ ព្រឹត្តិការណ៍បុណ្យទន្លេលើកទី ១០ នឹងប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ទន្លេបៃតង បេតិកភណ្ឌវប្បធម៌ និងធម្មជាតិមហាសាល” នឹងចាប់ផ្ដើមប្រារព្ធឡើង។ រយៈពេល២ថ្ងៃ នៅថ្ងៃទី២៥-២៦ ខែមិនា រដ្ឋបាលខេត្តក្រចេះ បាននឹងកំពុងតែមមាញឹកជាខ្លាំងក្នុងសកម្មភាពចែកជូនអាវរត់ប្រណាំងទៅដល់ បេក្ខជន បេក្ខនារី នឹងមហាជនចំនួន ១៥០០​ឈុត ដែលបានចុះឈ្មោះចូលរូមការប្រកួតនៅក្នុងព្រឹត្តិការណ៍រត់កម្សាន្តមហាជន ដែលគ្រោងធ្វើឡើងនៅថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៦ ស្អែកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍រត់កម្សាន្តមហាជនក្នុងចម្ងាយ ៥ គីឡូម៉ែត្រ អបអរបុណ្យទន្លេលើកទី ១០ ឆ្នាំ២០២៦ នៅខេត្តក្រចេះនឹងធ្វើឡើង​នៅវេលាម៉ោង ៦:០០នាទី ព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមសរុបចំនួន ២ ២៣៣ នាក់ លើស​ពីការំពឹងទុកតែ ១ ៥០០ នាក់តែប៉ុណ្ណោះ ក្នុងនោះរួមមានទាំងភ្ញៀវជាតិ ភ្ញៀវអន្តរជាតិចំនួន ៥ ជាតិសាសន៍ ហើយក៏មានការរៀបចំកន្លែងផ្តល់ទឹក បន្ទប់ទឹក រថយន្តសង្គ្រោះបឋម និងកន្លែងក្រុមគ្រូពេទ្យប្រចាំការផងដែរ។

មន្រ្តីរដ្ឋបាលខេត្តក្រចេះបានប្រាប់​ឲ្យ​ដឹងថា ការផ្ដល់ជូនអាវកីឡានេះធ្វើឡើងមានរយៈពេល ២ ថ្ងៃ នៅថ្ងៃទី​២៥-២៦ ខែមិនា នៅទីតាំងសាលាខេត្តក្រចេះ។ ចំពោះអ្នកដែលបានចុះឈ្មោះពីលេខរៀងទី១ ដល់ ១ ៥០០ មកបើកអាវដោយត្រូវភ្ជាប់មកជាមួយនៅអត្តសញ្ញាណប័ណ្ណ ឬ ឯកសារបញ្ជាក់អត្តសញ្ញាណ សម្រាប់អ្នកមិនបានទទួលអាវ នៅតែអាចចូលរួមរត់បានដោយសំលៀកបំពាក់ផ្ទាល់ខ្លួន (បែបកីឡា)៕

អត្ថបទ៖ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម