Connect with us

ជីវិតកម្សាន្ដ

ភរិយា អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ធ្លាក់ខ្លួនឈឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង

បានផុស

នៅ

ពេលនេះ អ្នកស្រី ខាវ ថងញ៉ុត ភរិយា អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត បានធ្លាក់ខ្លួនឈឺផងដែរ និងកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ នេះបើតាមការឱ្យដឹងពី ក្រុមព្រះសូរិយា តាមរយៈសារ​ពីទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃសុក្រ ២៧មីនានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម ព្រះសូរិយា បានបង្ហាញក្តីព្រួយបារម្ភចំពោះសុខភាពរបស់អ្នកស្រី ខាវ ថងញ៉ុត ភរិយាអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត ដែលធ្លាក់ខ្លួនឈឺក្នុងវ័យជរា និងស្របពេលដែលអាកាសធាតុក៏បាននិងកំពុងឡើងកំដៅ ខណៈកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ​បង្អែក ខេត្តស្ទឹងត្រែង​។

តាមទំព័រហ្វេសប៊ុក នាព្រឹកថ្ងៃសុក្រ ទី២៧ មីនានេះ បានរៀបរាប់ពីស្ថានភាពអាកាសធាតុ​ ដែលកំពុងមានការកើនឡើងឡេីងកំដៅ ជាហេតុធ្វើឱ្យមនុស្សដែលមានសុខភាពទន់ខ្សោយ​ ពិសេសចាស់ជរា​ធ្លាក់ខ្លួនឈឺ​ ហើយគូសបញ្ជាក់ថា ពេលនេះ​ អ្នកស្រី​ ខាវ​ ថងញ៉ុត​ ឧត្តមភរិយា​ អធិរាជសំឡេងមាស​ ស៉ីន​ ស៉ីសាមុត​ ក៏បានធ្លាក់ខ្លួនឈឺផងដែរ​ និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ​បង្អែកខេត្តស្ទឹងត្រែង​។

ដំណឹងនេះ ធ្វើឱ្យសាធារណជន និងអ្នកស្និតស្នាលនឹងក្រុមគ្រួសារលោក សុិន សាមុត បង្ហាញក្តីព្រួយបារម្ភផងដែរ។ ជាមួយគ្នានេះ ក្រុមព្រះសូរិយា ក៏បានជូនពរអ្នកស្រីឱ្យមានសុខភាពល្អឆាប់វិញផងដែរ។

គួរឱ្យដឹងដែរថា ឆ្នាំនេះ លោកយាយ ខាវ ថងញ៉ុត ភរិយារបស់អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត មានវ័យជាង ៨០ឆ្នាំប្លាយហើយ (ប្រហែល៨៧ ឬ៨៨ឆ្នាំ) ខណៈរស់នៅក្រោមការមើលថែរបស់កូនៗ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម